ខេត្តកែប ៖ ដោយ អនុវត្ត តាម ការដឹកនាំ ចង្អុល បង្ហាញ ពី លោក ឧត្តមសេ នីយ៍ទោ ស ម្ប ត្តិ សុធា រដ្ឋ ស្នងការដ្ឋាន នគរបាល ខេត្ត កែប បញ្ជា កម្លាំង នគរបាលនៃ អធិការដ្ឋា ន នគរបាល ស្រុក ដំណាក់ ចង្អើរ សហការ ជាមួយ កម្លាំង អន្តរា គ មន៍ ពិសេស នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ដឹកនាំ ដោយ លោក សូ បញ្ញា ស្នងការរង នគរបាល ខេត្ត កែប កាលពីរសៀល ថ្ងៃ ទី ៤ ខែ មេសា ឆ្នាំ ២ ០២១ បាន ចុះ បង្ក្រាប ករណី លេង ល្បែង ស៊ីសង ជល់ មាន់ និងអាប៉ោងមួយកន្លែង នៅ ភូមិ ចំការបី ឃុំ ពងទឹក ស្រុក ដំណាក់ ចង្អើរ ខេត្ត កែប ។
សមត្ថកិច្ច បានឲ្យដឹងថា ពេល ចុះ ទៅ ដល់ ទីតាំង ខាងលើ អ្នកញៀនលេង ល្បែង បាន រត់ ចែក ផ្លូវ គ្នា ហើយក៏ បានដកហូតសម្ភារៈ មួយចំនួន សមត្ថកិច្ច បាន បន្តទៀតថា វត្ថុតាង ខាង លើយកទៅ រក្សាទុក នៅ ស្នងការដ្ឋាន នគរបាលខេត្ត៕