ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺឆ្លងថ្មី ចំនួន៣៤នាក់ នៅក្នុងភូមិសាស្ត្ររាជធានី។ ក្នុងោះដែរ រដ្ឋបាល រាជធានីភ្នំពេញ ក៏បានអំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ដែល ធ្លាប់ ប្រាស្រ័យ ទាក់ទង ជាមួយ អ្នកជំងឺ កូ វី ដ-១៩ទាំងអស់ ខាងលើ ត្រូវ រាយការណ៍ ជូន អាជ្ញាធរ មូលដ្ឋាន ជាបន្ទាន់ និង រួសរាន់ ទៅ យក សំណាក នៅ តាម ទីតាំង ដែល បាន កំណត់ ក្នុង នោះ មន្ទីរពេទ្យ មិត្ត ភាព ខ្មែរ -សូវៀត មណ្ឌលសុខភាព ចាក់ អ ង្រៃ វិទ្យាល័យ បាក់ ទូក វិទ្យាល័យ បឹងត្របែក និង សាលាបឋមសិក្សា សុភមង្គល ព្រមទាំង ត្រូវ ដាក់ខ្លួន ឱ្យ នៅ ដាច់ដោយឡែក រយៈពេល ១៤ ថៃ្ង ។
រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ ប្រជាពលរដ្ឋ ត្រូវ អនុវត្ត ឲ្យបាន ខ្ជាប់ខ្លួន តាម ការណែនាំ របស់ ក្រសួងសុខាភិបាល និង វិធានការ ៣ ការពារ និង ៣ កុំ របស់ ស ម្តេ ច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជ៕