ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នៅទីតាំងចត្តាឡីស័ក មួយកន្លែង ស្ថិតផ្ទះជួល អាគារ៥ជាន់ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បងប្អូនស្នាក់នៅអាគារជាន់ទី៣ ជាន់ទី៤ ជាន់ទី៥ សរុបចំនួន១២០នាក់ ស្រី៥២នាក់ បានអនុវត្តត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយ លទ្ធផលធ្វើសំណាក លើកទី២ អ្នកទាំងអស់គ្នា (អវិជ្ជមាន) កាលពីកន្លងទៅ មានការ ពាក់ព័ន្ធជាមួយឈ្មោះ មាន សុវណ្ណណែត (វិជ្ជមាន) ស្នាក់នៅជាន់ទី៤៕