ខេត្តកណ្ដាល ៖ រថយន្តបែនដឹកដី១គ្រឿង បើកថយក្រោយបម្រុងចាក់ដី ស្រាប់តែជ្រុលធ្លាក់ចូលប្រឡាយ។ ករណីនេះ បានកើតឡើងនៅត្រង់ផ្លូវទំនប់ទួលក្រសាំង លើផ្លូវជាតិលេខ២១B ខាងលិចជិតស្ពានអាកាសក្រវាត់ក្រុងទី៣ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីល្ងាច ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។
នៅមុនពេលកើតហេតុរថយន្តបែនដឹកដីខាងលើ បានរយ៉ែថយក្រោយបម្រុងបែនចាក់ដី។ ខណៈនោះរថយន្តបានថយជ្រុលគួបផ្សំដីស្រុតផងនោះ ក៏រអិលរថយន្តធ្លាក់ក្នុងប្រឡាយបះក្បាលឡើងលើ ប៉ះនិងបង្គោលភ្លើង។ បណ្ដាលឱ្យរងការខូចខាតខណៈមិនមានគ្រោះថ្នាក់ដល់តៃកុងឬអ្នកដទៃឡើយ៕