ភ្នំពេញ ៖ រថយន្ត ហុីយុនដាយមួយគ្រឿងបេីកខ្វះការប្រុងប្រយ័ត្នបុករបាំងកំរិតកម្ពស់រថយន្តនៅក្បាលស្ពានបាឡេអូសប៉ះប៉ុស្តិ៍យាមរបស់សន្តិសុខរងការខូចខាត។
ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង១និង៤៥នាទីព្រឹក ថ្ងៃទី ៣១ខែ មិនា ឆ្នាំ ២០២១ចំណុចគល់ស្ពានបាឡេត្រេីយខាងលិចក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
រថយន្ត បង្ក ម៉ាក ហុីយុនដាយពណ៌សលាយលឿងពាក់ស្លាកលេខភ្នំពេញ3A 2777បេីកដោយបុរសម្នាក់។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថានៅមុនពេលកេីតហេតុរថយន្តបានបេីកចេញពីទឹកដីខណ្ឌច្បារអំពៅបេីករហូតមកដល់ផ្លូវជាតិលេខ៥លុះមកដល់កន្លែងកេីតហេតុបានបត់ស្តាំបំណងឡេីងស្ពានបាឡេក្នុងល្បឿនលឿនក៏បុករបាំងកំរិតកម្ពស់រថយន្តដែលមានកម្ពស់ត្រឹមតែ២ម៉ែត្រ និង៨តឹកប៉ុណ្ណោះបណ្តាលឱ្យរបេីកបង្គោលរបាំងកំរិតកម្ពស់ម្ខាងខ្ទាតអូសប៉ះប៉ុស្តិ៍របស់សន្តិសុខយាមស្ពានរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកេីតហេតុសន្តិសុខយាមបានបិតផ្លូវមួយសន្ទុះព្រោះខ្លាចប្រជាពលរដ្ឋធ្វេីដំណេីរមានគ្រោះថ្នាក់ដោយឡែកតៃកុងរថយន្តនិងដំណាងក្រុមហ៊ុនអូសុីអាយសុីសម្រួលគ្នាដោយភាគីខាងរថយន្តចេញថ្លៃការខូចខាត៕