ខេត្តត្បូងឃ្មុំ ៖ ស្រ្តីវ័យចំណាស់ម្នាក់ រួមជាមួយចៅ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ យ៉ាង អាណោច អាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ខណៈកំពុងជិះម៉ូតូឌុបគ្នា មិនប្រយ័ត្ន បានជ្រុលទៅបុកសត្វគោ ធ្លាក់ពីលើម៉ូតូ ខ្ទាតលើថ្នល់ ត្រូវរថយន្តកិន កាលពីម៉ោង៧ព្រឹកថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ ស្ថិតនៅលើផ្លូវជាតិលេខ៧ ក្នុងភូមិ ពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
លោក វរសេនីយ៍ឯក ឈន សុធន អធិការនៃអធិការដ្ឋាននគរបាលក្រុងសួងបានបញ្ជាក់ថានៅក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាណ៍ខាងលើ បណ្តាលឱ្យជនរងគ្រោះស្លាប់២នាក់ស្លាប់បាត់បង់ជីវិតដោយជនរងគ្រោះទាំងពីរនាក់ត្រូវជាជីដូននិងចៅ រីឯអ្នកបើកបរម៉ូតូរងរបួស ធ្ងន់ត្រូវជាកូនប្រសារ។ ដោយជនរងគ្រោះទាំង៣នាក់នៅ ឃុំ ពោធិទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
លោកបន្តថា ក្រោយកើត រថយន្តមិនស្គាល់ម៉ាកបានបើករត់គេចបាត់ រីឯជនរងគ្រោះជាអ្នកបើកបរម៉ូតូត្រូវបានរថយន្តដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកត្បូងឃ្មុំ។ ដោយឡែកម៉ូតូជនរងគ្រោះ និងសត្វគោ ត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុក ដើម្បីចាត់ការតាមផ្លូវច្បាប់៕