ខេត្តបាត់ដំបង ៖ កាលពីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង នៅចំណុចផ្លូវចំណោត ចុះ ភ្នំព្រឹក ស្ថិត ក្នុងភូមិ ភ្នំព្រឹក ឃុំ អូរ រំ ដូ ល ស្រុក ភ្នំព្រឹក ដោយសារ រថយន្ត ដឹក អង្ករ ដាច់ហ្វ្រាំង ក្រឡាប់សង្កត់មនុស្សស្លាប់ ចំនួន៤ នាក់ ទាំង តៃកុង និង អ្ន ករូម ដំណើរ។
ប្រភពពីកន្លែងកើតហេតុ បាន ប្រាប់ សមត្ថកិច្ច ថា មុនដំបូង គា គ់ ឃើញ រថយន្ត ដឹក អង្ករ មកពី ខេត្តព្រៃវែង ដឹក យកទៅលក់ នៅ ប្រទេស ថៃ ។ ពេល មក ផ្លូវ រៀប ចុះ ភ្នំព្រឹក ខូច ក៍ ឲ្យ រថយន្ត យី ឌុ បុ មូ យ គ្រឿង ទៀត ជួយ អូស ចុះ ចំណោត ភ្នំព្រឹក ។ ដោយ រថយន្ត ខាង ក្រោយ ដាច់ ហ្វ្រាំង ក៍ ក្រឡាប់ ធ្លាក់ ក្រឡុក បណ្តាល ឲ្យ ក្រឡាប់ សង្កត់ មនុស្ស ដែល ជិះ ក្នុង រថយន្ត ទាំង តៃកុង អ្ន ករូម ដំណើរ ស្លាប់ ទាំងអស់ ៤ នាក់ ។
ប្រភពបន្តថាៈ រថយន្ត ហ្នឹង ជិះ គ្នា ៥ នាក់ តែ ពេលដែល អូស ចុះ ចំណោត ព្រូ ម្នាក់ ជា អ្នក ដាក់ កំណល់ ឈើ ទប់ៗ កុំ ឲ្យ លឿន ទើប រួចខ្លួន មិន ស្លាប់ បើសិនជា នៅលើ រថយន្ត ទាំង ៥ នាក់ អាច ស្លាប់ ទាំងអស់ ។ ចំណែក រថយន្ត ខូចខាត ដាច់ ខ្ទេចខ្ទី កង់ និង ចាក់ អង្ករ ចោល ខ្ទាត ដល់ផ្ទះ អ្នកស្រុក ។
ជនរងគ្រោះដែលស្លាប់ទាំងបួននាក់ មានឈ្មោះ ៖១/ សួង សុជា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិឃ្លាំង សាំង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ២/ ឈ្មោះ ឧត្តម ភេទប្រុស អាយុប្រហែល២៥ឆ្នាំ រស់នៅខេត្តព្រៃវែង ៣ /ឈ្មោះ ម៉ៅ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ និង ៤/ ឈ្មោះ សីហា អាយុប្រហែល២៥ឆ្នាំ រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង។
សាកសព ទាំង ៤ នាក់ ទំរាំ គាស់ រថយន្ត យកចេញ បាន គឺ ប្រើពេល អស់ រាប់ ម៉ោង៕