រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញចេញអនុក្រឹត្យ ស្ដីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ចេញពីទឹកដីស្រុកទឹកឈូ រួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។
បើតាមអនុក្រឹត្យ បានបញ្ជាក់ថា «ការបង្កើតក្រុងបូកគោ នៃខេត្តកំពត នេះ គឺកាត់យកទឹកដីពីស្រុកទឹកឈូ ចំនួន៣ឃុំ រួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ រីឯព្រំប្រទល់រដ្ឋបាល ក្រុងបូកគោ ត្រូវបានកំណត់ ដូចមាន ក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ»៕
សូមអានខ្លឹមសារ នៃអនុក្រឹត្យ ទាំងស្រុង ដូចខាងក្រោម៖