ខេត្តបាត់ដំបង ៖ មានគណនីហ្វេសប៊ុកឈ្មោះ បូ រី បង្ហោះរូបភាពសម្តេចតេជោ នាយកដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រកម្ពុជា និងបានសរសេរខ្លឹម សារ ភ្ជាប់នៅលើរូបភាពផង ដោយបានជេរ ប្រ មាថមាក់ងាយយ៉ាងធ្ងន់ធ្ងរ ចំពោះសម្តេច ដែលជាថ្នាក់ដឹកនាំប្រទេស ក្រោយពី ការបង្ហោះតែប៉ុន្មានម៉ោងប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ច ស្វែងរកនិងនាំខ្លួនមកសាកសួរ។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានស្នើសុំការអនុញ្ញាត ពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ ដំបង ដើម្បីអនុវត្ត។ ដោយបានការអនុញ្ញាត ពីឯកឧត្តមព្រះរាជអាជ្ញា នៅរសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ រួមជាមួយលោក ឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរងទទួលផែនការងារសន្តិសុខ បានរួមគ្នាជាមួយក្រុមការងារ ប្រតិកម្មរហ័ស នៃ ស្នងការដ្ឋាន និងអធិការដ្ឋាន នគរបាលស្រុកភ្នំព្រឹក ដែលមាន លោកវរសេនីយ៍ទោ ហេង បារំា ង ជាអធិការ ធ្វើការស្រាវជ្រាវជាបន្ទាន់ រហូត ឈានទៅកំណត់ និងរកឃើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ បូ រី និងត្រូវបាននាំខ្លួន មកកាន់អធិការដ្ឋាន នគរបាលស្រុកដើម្បី ធ្វើការសាកសួរស្រាវជ្រាវ ។
ម្ចាស់គណនីហ្វេសប៊ុកខាងលើ មានឈ្មោះពិតគឺ ហួន បូរី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
នៅចំពោះមុខសមត្ថកិច្ច គាត់បានសារភាពថា រូបគាត់ពិតជាបាន ប្រើប្រាស់រូបភាព និងសរសេរខ្លឹមសារ ប្រមាថមាក់ងាយ ចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រាកដមែន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ហើយក្រោយ ការសរសេរបង្ហោះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ត្រូវបានសមត្ថកិច្ច ស្វែងរកនិងនាំខ្លួនមកសាកសួរ៕