(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកដែល ទទួលនៅព្រឹកនេះបានបញ្ជាក់ថា៖ នៅរយៈពេលនេះ តំបន់មួយចំនួននឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។
សេចក្តីក្តីជូនដំណឹងរបស់ក្រសួងក៏បានបន្តថា៖ ជាមួយគ្នានេះក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នជាមួយនឹងបាតុភូតខ្យល់កន្ត្រាក់ផងដែរ។
ក្រសួងធនធានទឹកបានបញ្ជាក់បន្ថែមថា៖ ស្ថានភាពបែបនេះនឹងធ្វើអោយបណ្តាខេត្តនៅតំបន់វាលទំាបកណ្តាល គឺមានសីតុណ្ហភាពអប្បបរមា មានពី២៦-២៩ oC និងសីតុណ្ហភាពអតិបរមា មានពី៣៦-៣៩ oC ហើយមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ។
នៅតាមបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី២៥-២៨ oC និងសីតុណ្ហាភាពអតិបរមា មានពី ៣៦-៣៩ oC ហើយមានភ្លៀងផ្គររន្ទះ ពីខ្សោយទៅច្រើនបង្គួរ។
ចំពោះនៅតាមតំបន់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី២៤-២៧ oC និងសីតុណ្ហភាពអតិបរមា មានពី៣១-៣៤ oC និងមានភ្លៀង រន្ទះ ពីខ្សោយទៅមធ្យោ៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដូចខាងក្រោម៖