ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជាបានអោយថា បារីអេឡិកត្រូនិក និងអេចឈ៍ ធី ភី គឺមានភាពទាក់ទាញ និងអាចជាច្រកទ្វារមួយ ទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀតនៅក្នុងក្រុម នាពេលដែលយុវជនបែកគំនិតប្ដូរពីការជក់បារីនេះវិញ។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះ បារីអេឡិចត្រូនិក និងអេចឈ៏ ធី ភី ត្រូវបានគេផ្សព្វផ្សាយលក់ យ៉ាងគគ្រឹកគគ្រេងតាមរយៈបណ្ដាញពត៌មានសង្គម ដែលធ្វើអោយប្រជាពលរដ្ឋ ជាពិសេសយុវជនចាប់ផ្ដើម និងបន្តការប្រើប្រាស់។
លោកលោកវេជ្ជបណ្ឌិត ក៏បានព្រមានថា ការប្រើប្រាស់បារីអេឡិចត្រូនិក និងអេចឈ៍ ធី ភី (HTPs) បណ្ដាលឱ្យញៀន កើតជម្ងឺសួតធ្ងន់ធ្ងរ និងបង្កើនហានិភ័យនៃជំងឺបេះដូង រហូតបាត់បង់ជីវិតផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមខែកុម្ភៈឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក មានការរងរបួសសួតប្រមាណជិត៣០០០ករណីពាក់ព័ន្ធការប្រើប្រាស់បារីអេឡិកត្រូនិច និងអេចឈ៍ ធី ភី (HTPs) ក្នុងនោះមានអ្នកស្លាប់ជិត៧០នាក់៕