ខេត្តរតនគិរី ៖ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរតនគិរី នៅថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួលស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី សម្របសម្រួលនីតិវិធីដោយ លោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលជាមុខសញ្ញា រួមនឹងដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូច។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម÷ ១.ឈ្មោះ ជុំ វិត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចប្បន្នភូមិអូរកន្សែង សង្កាត់បឹង កន្សែង ក្រុងបាលុង ខេត្តរតនគីរី មុខរបរមិនពិតប្រាកដ។ ២.ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានលំនៅបច្ចុប្បន្នអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ។
វត្តុតាងដកហូតរួមមាន÷មេតំហ្វេតាមីន(អាយ) ចំនួន០១ថង់ទម្ងន់ ០.៨៧ ក្រាម, ប្រាក់រៀលចំនួន១៥មុឺនរៀល, ទូរសព្ទ័ដៃចំនួន០២គ្រឿង, ឧបករណ៍សេពគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងបានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕