ភ្នំពេញ៖ វិថីនៃភាពជោគជ័យ និងវិថីនៃភាពបរាជ័យទាំងពីរនេះកំពុងរងចាំយើងការជ្រើសរើសដើរផ្លូវណាមួយ អាស្រ័យលើមនុស្សម្នាក់សម្រេចចិត្ត ។ គ្មានភាពជោគជ័យណាបានមកដោយស្រួលនោះទេ ក៏គ្មានភាពជោគជ័យណាមិនឆ្លងកាត់ឧបសគ្គនោះដែរ។ ភាពបរាជ័យ វាតែងតែដើរនៅទន្ទឹមនឹងភាពជោគជ័យជានិច្ច ប្រសិនបើអ្នកនៅខ្លាចនេះ ខ្លាចនោះ ខ្លាចគ្រប់ពេលវេលា អ្នកនិងគ្មាថ្ងៃជួបការជោគជ័យឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកជំទាវឧកញ៉ា អ៊ុច បុទុម អគ្គនាយិការបស់ក្រុមហ៊ុន MBបានលើកឡើងថា ឧបសគ្គនៅក្នុងជីវិត ជាអ្វីមួយដែលគ្រប់គ្នារមែងពើបប្រទះ ហើយវាក៏អាចត្រូវបានប្រើដើម្បីជាប្រយោជន៍សម្រាប់តេស្តមនុស្សម្នាក់ៗ។ ទាំងនេះជាបញ្ហាប្រឈមក្នុងជីវិត ដែលអ្នកត្រូវតែជម្នះលើផ្លូវជីវិតរបស់ខ្លួន ដើម្បីក្លាយជាមនុស្សជោគជ័យ ។ នៅពេលយើងខ្លាច បញ្ហានឹងកាន់តែរីកធំ ដូចនេះជំនះភាពភយ័ខ្លាច ដោយការចាប់ផ្តើមធ្វើ។
លោកជំទាវឧកញ៉ាបញ្ជាក់ថា សញា ខ្លាច ៤យ៉ាង ដែលតែងតែធ្វើអោយជីវិតរបស់យើងជួបរឿងបរាជ័យនោះរួមមាន ខ្លាចខុស ខ្លាចខាត ខ្លាចចាញ់ និងខ្លាចលំបាក ។ ដើម្បីទទួលបានភាពជោគជ័យក្នុងវិថីជំនួញ និងជំនះនូវរាល់បញ្ហាទាំងនោះបានអាចចាប់ផ្តើមបណ្តាក់ទុនរកស៊ីជាមួយ MBដើម្បីបង្កើតឱកាសអាជីវកម្ម ពង្រឹងគុណភាពសមត្ថភាព គុណភាពជីវិតរបស់ខ្លួន ៕