តារាចម្រៀង លោក ឆាយ វីរ : យុទ្ធ បាន ឧបត្ថម្ភ អង្ករ ចំនួន ២ តោន ដើម្បី ចូលរួមចំណែក ជួយ សម្រួល ដល់ ការ លំបាក មួយ គ្រា ចំពោះ តារា សិល្បៈ ដែល កំពុង ជួប បញ្ហា ឬ ជីវភាព ខ្វះខាត អំឡុងពេល ជំងឺ កូ វីដ -១៩ ។ នេះ បើ តាម ការបញ្ជា ក់ពីលោក ហេង ឡុង ប្រធាន សមាគម មិត្ត សិល្បៈ ស្ម័គ្រ ចិត្ត ជួយ សង្គម។
លោក ហេង ឡុង ប្រធាន សមាគម មិត្ត សិល្បៈ ស្ម័គ្រ ចិត្ត ជួយ សង្គម បានលើកឡើង នៅ ព្រលប់ ថ្ងៃទី ២៤ ខែមីនា នេះ ថា ដំណឹង ល្អ សម្រាប់ សិល្បករ – សិល្បការិនី ដែលមាន ជីវភាព ខ្វះខាត កំឡុង ពេលដែល បាត់ បង់ ប្រាក់ចំណូល ក្នុងសម័យ កូ វីដ -១៩។
លោក បន្ត ថា តារាចម្រៀង ឆាយ វីរៈ យុទ្ធ និង គ្រួសារ ជា ម្ចាស់ អង្ករ ម៉ាក “ ស្ដេច អង្ករ ” ផលិត ដោយ រោង ម៉ា ស៊ីន កិនស្រូវ ហាក់ សែ បាន ឧបត្ថម អង្ករ ចំនួន ២ តោ ន ជួយ សម្រួល ជីវភាព សិល្បករ – សិល្បការិនី ខណៈ ជំងឺ កូ វីដ -១៩ កំពុង រាតត្បាត ។
ប្រធាន សមាគម មិត្ត សិល្ប : ស្ម័គ្រចិត្ត ជួយ សង្គម រូប នេះ បាន បន្ថែម ថា សូម ទេវតា តាម ថែរក្សា លោក និង ក្រុមគ្រួសារ ឲ្យ ជួប តែ សុខភាព ល្អ និង ជោគជ័យ គ្រប់ ភារកិច្ច៕