ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ខ្វះការ ប្រុង ប្រយ័ត្ន ក៏ព្រុលទៅ នុក រថយន្ដ ដែល ចត ចោល លើផ្លូវ បណ្ដាលឱ្យ ស្លាប់ ភ្លាមៗ នៅកន្លែងកើត កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ខែម រ៉ាវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិស្ស ជិះ ម៉ូតូម៉ាក HONDA CLICK ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្តាល 1AA-9158 មានទីលំនៅភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។
ពេល ជន រងគ្រោះ ធ្វើ ដំណើ ទៅដល់ចំណុចកើតហេតុ ក៏បានទៅបុករថយន្តមួយគ្រឿងម៉ាក HYUNDAI ចំពីក្រោយដែលឈប់អែបនៅខាងជើង នៃជាយផ្លូវ ក្នុងទិសស្របទិសគ្នា បណ្ដាល ឱ្យ ជន រងគ្រោះ បោកស្លាប់នៅកន្លែងកើតហេតុតែម្ដង ខណៈម៉ូតូ បានខូចខាតធ្ងន់។
រថយន្តដែល ចតចោល នោះ កឺម៉ាក NISSAN DIESEL ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហ នុ 3A-7802 (អ្នកបើកបរបានរត់គិចខ្លួន) រងការខូចខាតស្រាល។
មូលហេតុ ដែល នាំឱ្យ មាន ករណី គ្រោះ ថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ច សន្និដ្ឋានថា គឺមកពីភាគីម៉ូតូបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
ក្រោយ កើតហេតុ សមត្ថកិច្ចបានយកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំការដោះស្រាយ។ ចំណែកសពត្រូវសមត្ថកិច្ចប្រគល់អោយ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕