ប្រទេសថៃ : បុរសជាអ្នក នេសាទ នៅ ថៃ ម្នាក់ បាន ជួប សំណាងយ៉ាងធំ ក្រោយ រូប គាត់ បាន ប្រទះ ឃើញ កម្អួត ត្រី បាឡែន ដែល មាន តម្លៃ ថ្លៃ រហូត ដល់ ២៩ ម៉ឺន ដុល្លារ។
បុរស ដែរជាអ្នកនេសាទខាងលើមានម្នាក់ ឈ្មោះ Chalermchai Mahapan អាយុ ២០ ឆ្នាំ បាន ប្រទះ ឃើញ ដុំ កម្អួត ត្រី បាឡែន ទម្ងន់ ៧ គីឡូក្រាម ក្រោយ រូបគាត់ ចត ទូក នៅ លើ ឆ្នេរ Samila នៅ ភាគ ខាង ត្បូង ខេត្ត Songkhla កាល ពី ថ្ងៃ ទី ០៦ ខែ មករា ឆ្នាំ ២០២១ កន្លងទៅ។
បុរស រូប នេះ បាន និយាយ ថា ដំបូង ឡើយ រូបគាត់ បាន ចុះ ទូក ដើម្បី ទៅ នេសាទ ត្រី ទេ ប៉ុន្តែ ដោយ សារ តែ អាកាសធាតុ ប្រែប្រួល រូបលោក ក៏ បាន បង្ខំ ចិត្ត ឡើង គោក វិញ ។ ខណៈ កំពុង រុញ ទូក មក ចត លោក ក៏ បាន ប្រទះ ឃើញ ដុំ ថ្ម ពណ៌ ស ដ៏ ធំ មួយ នៅ លើ ខ្សាច់ ។
ដំបូង គាត់ គិត ថា វា ជា ដុំ ថ្ម ធម្មតា ប៉ុន្តែ ក្រោយ ទៅ ពិនិត្យ មើល ជិត ក៏ ចាប់ សង្ស័យ ថា វា ជា របស់ មាន តម្លៃ ហើយ ក៏ បាន យក វា មក ផ្ទះ ។
ខ្ញុំ អត់ បាន ដឹង ថា របស់ នោះ ជា អ្វី ឡើយ រហូត ទាល់ ខ្ញុំ សួរ ចាស់ៗ ក្នុង ភូមិ ទើប គាត់ ប្រាប់ ថា វា ជា កម្អួត ត្រី បាឡែន ។ ខ្ញុំ ពិត ជា សំណាង ណាស់ ដែល ប្រទះ ឃើញ វា ។ ខ្ញុំ មិន ប្រញាប់ លក់ វា នោះ ទេ ព្រោះ រង់ចាំ ខាង ក្រុមហ៊ុន អន្តរជាតិ មក ទិញ វា» លោក Chalermchai បញ្ជាក់ ៕