ភ្នំពេញ៖ លោកឧកញ៉ា ម៉ុង ឬទ្ធី ដែលគេប្រសិទ្ធនាមឲ្យថាជាអធិរាជកសិកម្ម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលើហ្វេសបុកដោយបានបង្ហាញនូវបច្ចេកទេសថ្មីៗមួយ ចំនួនដល់ប្រជាពលរដ្ឋកសិករដែល ចិញ្ចឹមទានាពេលកន្លងដែលមិនទទួលបាន ល្អប្រសើ ដោយសារតែមានកំហុសឆ្គងមួយចំនួន ។
ឧកញ៉ាបានណែនាំថា ដើម្បីចំណាយថ្លៃផលិតថោកសូមឈប់
ឈប់ចិញ្ចឹមទាដោយដាក់ឲ្យហែលទឹកស្រះត្រពាំងបន្តទៀត ។ ជាមួយគ្នានេះលោកបន្ថែមថា បើចិញ្ចឹមសម្រាប់យកពងមកបរិភោគមិនចាំបាច់ដាក់ឈ្មោលទេ ។
លោកឧកញ៉ា បានជម្រាបអំពីកំហុសឆ្គងរបស់កសិករកន្លងមកថា ការចិញ្ចឹមទាអោយហែលទឹកវាពងចូលទឹកអស់ប្រហែល២០% បើយើងដាក់ឈ្មោលវាចេះតែដេញជាន់គ្នាធ្វើឲ្យអាក់ពងមិនតិចជាង១៥%ទេ ដល់ពេលយើងប្រមូលពងទាវ គឺបានតិចតម្លៃផលិតវាខ្ពស់ហើយនាំគ្នាស្រែកថាពងទាចុះថោក ។
លោកសេដ្ឋីកសិកម្មរូបនេះ បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកបង្កាគ្រោះខ្វះខាតពងទាដែលនិងអាចកើតឡើងជាយថាហេតុ ដោយសារតែនៅពេលដែលពងទាធ្លាក់តម្លៃកសិករយើងបង្ខំចិត្ត បោះបង់ការចិញ្ចឹមដោយសារតែពួកគាត់មិនមានប្រាក់បំពេញខាត មើលលឃើញយ៉ាងដូច្នេះជាញឹកញាប់ទើបជម្រុញអោយខ្ញុំរៀបចំសាងសង់ទ្រុង ទិញមេទាយកមកចិញ្ចឹមចំនួន១០.០០០ក្បាលក្នុងនោះមានទាយកពងសម្រាប់បរិភោគ និងសម្រាប់យកពងមកភ្ញាស់ទុកបន្តពូជផងដែ ។