កីឡា ៖ ជាការពិតណាស់ កុងត្រារបស់ Messi នៅ Barcelona នឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះ ហើយអាចចាកចេញពីកីឡដ្ឋាន Camp Nou ដោយគ្មានតម្លៃខ្លួន។ កាលពីមុនចាប់ផ្តើមរដូវកាលថ្មីកីឡាករសញ្ជាតិអាហ្សង់ទីនខាងលើក៏មានបំណងចង់ចាកចេញពី Barcelona ផងដែរ ប៉ុន្តែ ត្រូវបានក្លិបបានបដិសេធពីព្រោះក្លិបចង់បានតម្លៃខ្លួនផ្តាច់កុងត្រាខ្ពស់ពីក្រុមដែលចង់បាន Messi។ យ៉ាងណាក្តី ការមកដល់របស់លោក Laporta ត្រូវបានគេរំពឹងថា Messi មានភាគរយខ្ពស់ក្នុងការបន្តកិច្ចសន្យាថ្មីក្នុងពេលឆាប់ៗខាងមុខ។
Pedri បញ្ជាក់ថា ពេលដែលខ្ញុំបាននៅជិត Messi ខ្ញុំពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលណាស់។ ខ្ញុំស្ទើរតែមិនគួរឲ្យជឿព្រោះវាប្រៀបបានដូចជាយើងកំពុងនៅក្នុងទូរទស្សន៍ ឬ ហ្គេម។ ការលេងជាមួយ Messi គឺ ងាយស្រួលណាស់ពីព្រោះយើងដឹងហើយនៅពេលដែលយើងប៉ះបាល់ទៅគាត់ គាត់នឹងធ្វើយ៉ាងណា។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចលេងជាមួយគាត់បានជាច្រើនឆ្នាំបន្តទៀត និង សិក្សាពីគាត់៕