ខេត្តព្រះសីហនុ : នៅព្រឹកថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ចប់ជាមណ្ឌលចត្តាឡីស័ក សណ្ឋាគារ-កាស៊ីណូ និងអគារស្នាក់នៅរួមរបស់បុគ្គលិកចំនួន០៦ទីតាំងបន្ថែមទៀត នៅក្នុងក្រុងព្រះសីហនុ និងបើកឱ្យដំណើរការឡើងវិញមានដូចជា៖
១.ត្រូវបានបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះសណ្ឋាគារ-ភោជ នីយដ្ឋាន 8811 មានទីតាំងស្ថិតនៅផ្លូវលេខ៧០៧ ភូមិ៣ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ។
២.ត្រូវបានបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះសណ្ឋាគារហាន ហ្គ័ន (មីងគ័ន) មានទីតាំងផ្លូវលេខ ១១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
៣.ត្រូវបានបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះសណ្ឋាគារអាលីយ៉ា អិនធើណេសិនណល មានទីតាំងស្ថិតនៅផ្លូវ ២៣តុលា ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
៤.ត្រូវបានបញ្ចប់ជា មណ្ឌលចត្តាឡីស័ក ចំពោះសណ្ឋាគារ- ការស៊ី ណូជីនប៉ីព័រអី (ជីនប៉ី៣) មានទី តាំងស្ថិតនៅផ្លូវ១១៥ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
៥.ត្រូវបានបញ្ចប់ជា មណ្ឌលចត្តាឡីស័ក ចំពោះអគារស្នាក់នៅរួម វ៉ានឃីឈីង អគារស្នាក់នៅរួមរបស់បុគ្គលិក សណ្ឋាគារ-ការស៊ីណូជីនប៉ី មានទីតាំងស្ថិតនៅផ្លូវបេតុង សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
៦.ត្រូវបានបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះសណ្ឋាគារប្រីល លានស៊ី និងការស៊ីណូ ប៉ឡាយ មានទីតាំងស្ថិតនៅផ្លូវលេខ៣០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
គិតត្រឹមព្រឹកថ្ងៃសុក្រទី១៩ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បាន បើកដំណើរការអាជីវកម្មសណ្ឋាគារ ការស៊ីណូ និងអគារស្នាក់នៅរួមនៅក្រុងព្រះសីហនុ ចំនួន ២៧ទីតាំង៕