មានការ បង្ហាញនូវ ចំណាប់អារម្មណ៍ ច្រើនក្នុងពេលដែល បវរកញ្ញាលីវ ជីលី Miss Grand Cambodia និយាយពាក្យមួយម៉ាត់ផ្នែកនយោបាយ។ ធ្វើអោយទស្សនិកជន ក្នុងស្រុកហាក់ មិនសូវរីករាយ។ ប៉ុន្តែលេចឭថា សាមីខ្លួនមិនមានការគិតឃើញ ចំនុចនេះខ្លាំងឡើងខណៈស្រុកយើងនយោបាយល្អ។
ការប្រឡងបវរកញ្ញា កំពុងតែធ្វើឡើងនៅក្នុងប្រទេសថៃ នៃកម្មវិធី Miss Grand international កំពុងតែដំណើរការបណ្តើរៗ។ យ៉ាងណាបេក្ខនារីទាំងអស់ តម្រូវអោយបង្ហាញ សមត្ថភាពរៀងៗខ្លួន។ ក្នុងនោះតំណាងកម្ពុជាក៏ មានការយកចិត្តទុកដាក់ប្រឡងយ៉ាងខ្លាំង។ យ៉ាងណាមុននេះ មានការលើកយកនូវ វិដេអូមួយ ស្តីពីបវរកញ្ញា ភូមា និង កម្ពុជា ដោយខាងកម្ពុជាត្រូវបានគេគាស់កកាយសំដី ស្រីស្អាត ជីលីនិយាយរឿងនយោបាយ។ ខណៈខាងភូមា ប្រជាជន លើកទឹកចិត្តអោយតំណាង បវរកញ្ញា ខំប្រកួត ស្របពេលប្រទេសជាតិវឹកវរ។
យ៉ាងណា ក៏ដោយសម្រាប់ អ្នកគាំទ្រ លីវ ជីលី មិនមានបំណងណាមួយ មិនល្អក្នុងការនិយាយប៉ះរឿងនយោបាយឡើយ ។ គួរបិទបញ្ចប់ទៅ ម្យ៉ាងប្រទេសយើងក៏ មានសន្តិសុខល្អ និងភាពស្ងប់ផ្នែកនយោបាយល្អ។សូមលើកទឹកចិត្តការប្រឡង ដែលមានច្រើនវគ្គទៀត។