ខេត្ដបាត់់ដំបង ៖ ក្រុមក្មេងទំនើង អ្នកពូថៅដៃ និងកាំបិត ចំនួន៦នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២១ នៅចំណុចលើផ្លូវហាយវេ ស្ថិត នៅភូមិ បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដបាត់ដំបង ក្នុងករណីហិង្សា កាប់បំផ្លាញម៉ូតូតាមដងផ្លូវ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ខែមីនា ឆ្នាំ២០ ២១វេលាម៉ោង១៤និង ២០ នាទីនៅចំណុចបុរីត្នោតជួរ ក្រុម១៦ ភូមិ ជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ ដំបង មានករណីធ្វេីឱ្យខូច ខាត ដោយចេតនា(កាប់បំផ្លាញម៉ូតូ) មួយកើតឡើង ដែលករ ណីនេះ បង្កដោយជនសង័្សយ មិនស្គាល់ឈ្មោះ មានគ្នាប្រហែល ១៥ នាក់ បានធ្វើសកម្មភាពដោ យ យកកំបិត និងពូថៅដេញកាប់ទៅជនរងគ្រោះដែលកំពុងជិះម៉ូតូលើដងផ្លូវ តែដោយសារជនរងគ្រោះរត់គេចខ្លួនផុត នៅសល់តែម៉ូតូទេីបក្រុមជនសង័្សយកាប់បំផ្លាញម៉ូតូនោះចំនួន០៣ គ្រឿង ដែលជារបស់ជនរងគ្រោះគឺ៖
១-ឈ្មោះ ថាន់ រ័ត្ន ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ដបាត់ដំបង។
២-ឈ្មោះ លី ហៀង ភេទប្រុស អា យុ១៨ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង។
៣-ឈ្មោះ យ៉ន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំ បង។
នៅចំពោះមុខសមត្ថកិច្ចក្រុមយុវជនទាំង០៦នាក់ នេះបានឆ្លើយសារ ភាពថា ពួគេមានគ្នាចំនួន១ ៥ នាក់ ប្រដាប់ដោយ ពូថៅ និងកាំបិត បានធ្វើសកម្មភាពដេញវាយទៅលើក្រុមយុវជនខាងលើ កាលពីថ្ងៃទី០១ ខែ មីនា ឆ្នាំ២០២១ ប៉ុន្តែដោយសារ យុវជនទាំងនោះរត់គេចផុតនៅសល់តែម៉ូតូទើបក្រុមខ្លួនបានកាប់បំផ្លាញម៉ូតូទាំង០៣គ្រឿង នោះតែម្តង។
មូលហេតុដែលពួកខ្លួនវាយបំផ្លាញម៉ូតូនេះដោយ សារកន្លងទៅពួកខ្លួននិងក្រុមខាងម្ចាស់ម៉ូតូធ្លាប់បានឌឺដងដាក់គ្នាតាមដងផ្លូវ ដែលការឌឺដងនេះបានផ្តេីមទៅជាកំហឹង ហើយនៅថ្ងៃកើតហេតុក្រុមខ្លួនក៏ដោះ ស្រាយកំហឹងតាមបែបនេះតែ ម្តងទៅ។
ជនសង្ស័យទាំង០៦នាក់ខាងលើនគរបាលស្រុកបានកសាងសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕