ខេត្តតាកែវ ៖ ស្រុកបូរីជលសារ ខេត្តតាកែវ ចុះបង្ក្រាបនិងឃាត់ខ្លួន មេខ្យលើនាំផ្លូវ២នាក់ និងអ្នកបើកឡានម្នាក់ រួមជាមួយ ជនជាតិវៀតណាម៣នាក់ ដែលបានឆ្លងដែនខុសច្បាប់ ចូលមកកម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ភូមិស្នាចដួច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្ត តាកែវ។
ដោយ អនុវត្ត បទបញ្ជា យ៉ាង ម៉ឺងម៉ាត់ របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ផាន ផល អធិការនៃអធិការដ្ឋាន នគរបាល ស្រុកបូរីជលសារ បានដឹកនាំកម្លាំងជំនាញ អធិការដ្ឋាននគរបាល ស្រុក បានសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលបូរីជលសារ ចុះល្បាតមូលដ្ឋាន ដោយឃាត់រថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៌ស ពាក់ ស្លាកលេខ តាកែវ 2B-7875 ដែលជាមុខសញ្ញានាំជនជាតិវៀតណាមខុសច្បាប់មកកម្ពុជា មាន មនុស្ស សរុប ចំនួន០៦នាក់ ក្នុងនោះជនជាតិ វៀតណាម០៣នាក់។
ដោយឡែកជនជាតិខ្មែរ ០៣នាក់ ក្នុងនោះអ្នកបើកបរម្នាក់ ឈ្មោះ អម អាន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ ភូមិ ត្រពាំង ប្រិយ ឃុំអង្គខ្នុរ ស្រុក ទ្រាំង ខេត្ត តាកែវ និង មេខ្យល់ នាំផ្លូវចំនួន ០២នាក់ ទី១ ឈ្មោះ សុខ រ៉ាវុធ ភេទ ប្រុស អាយុ ២៥ឆ្នាំ រស់នៅ ភូមិ សង្គម មាន ជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្ត តាកែវ និង ទី ២ ឈ្មោះ ភូ ហេងសេង ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅ ភូមិ សង្គម មាន ជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្ត តាកែវ ឃាត់ ខ្លួន បាន នៅចំណុច ភូមិស្នាចដួច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្ត តាកែវ៕