ខេត្តតាកែវ ៖ គ្រូបង្រៀន នៅវិទ្យាល័យកោះអណ្ដែត ម្នាក់ បានសម្រេចចិត្ត ធ្វើអត្តឃាត បញ្ចប់ ខ្លួនឯង ក៏ព្រោះតែជំងឺ រាំរ៉ៃ មើលមិនជា។ ករណីធ្វើអត្តឃាតនេះ បង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ នៅភូមិសម្មរ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។
បុរជាជាគ្រូបង្រៀនរូបនេះ ឈ្មោះអៀង អ៊ួន អាយុ៤៥ឆ្នាំ មាទីលំនៅភូមិឃុំកើតហេតុខាងលើ។
តាមការឲ្យដឹងពីបងស្រីថា ប្អូនប្រុសរបស់គាត់មានការងារជាគ្រួសារបង្រៀនមែន និងមានជំងឺរាំរៃប្រចាំកាយមែន ហើយពេលខ្លះជំងឺបានធ្វើទុក្ខគាត់ពេក គាត់បានលឺប្អូនប្រុសគាត់ រអ៊ូថា ចេះតែចង់គិតខ្លីបី បួនដងមកហើយ តែគាត់ចេះតែហាមឃាត់ និយាយលើកទឹកចិត្តប្អូន លុះមកដល់ថ្ងៃកើតហេតុ គាត់បានទៅដើរលេងផ្ទះមិត្តភក្តិដែលនៅភូមិក្បែរគ្នា ស្រាប់តែមកដល់ ម៉ោង០១.៣៥នាទី មានបងប្អូន ដែលរស់នៅក្បែរគ្នាប្រាប់ថាប្អូនប្រុសគាត់បានធ្វើអត្ថឃាតដោយចង ក និងក្រម៉ាជមួយមែក ឈើបញ្ចប់ជីវិតខ្កួនបាត់ទៅហើយ។
តាមរបាយការណ៍ពីរសមត្ថកិច្ច ដែលចុះទៅដល់កន្លែងកើតហេតុនិងធ្វើកុសលវិច្ច័យ បញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយចង ក បញ្ចប់ជីវិតខ្លួនពិតប្រាកដមែន និងបានប្រគល់សពឲ្យសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណីជាតិហើយដែរ៕