ភ្នំពេញ ៖ លោកស្រី ហ៊ឹម សុភ័ក្រ្ត សូមធ្វើការ សុំទោស ជាសារធារណៈ ជូនចំពោះ លោក ម៉ាត់ យូសុះ ដោយនៅក្នុងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៩ នាងខ្ញុំបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងពីបទរំលោភលំនៅដ្ឋានមាន ស្ថានទំម្ងន់ទោសប្រព្រឹត្តដោយមន្ត្រីរាជការសាធារណៈ ពាក់ព័ន្ធនៅក្នុងករណី នេះដោយសារនាងខ្ញុំមានការយល់ច្រឡំ នឹងមិនបានយល់ច្បាស់ អំពីការអនុត្ត របស់សមត្ថកិច្ចជំនាញ ។ ក្រោយមក ដោយមានការសម្របសម្រួលពីខាងមន្ត្រីជំនាញដែលពាក់ព័ន្ធ នាងខ្ញុំក៏សម្រេចចិត្តធ្វើការដកពាក្យបណ្តឹងទៅគ្រប់ ស្ថាប័នទាំងអស់ ដើម្បីបញ្ចាប់រឿងដែលបានកើតឡើងកន្លងមក។
អាស្រ័យដូចបានជម្រាបជូនខាងលើសូម លោក ម៉ាត់ យូសុះ មេត្តាអធ្យាស្រ័យ និង ទទួលយកនូវការសុំ ទោសជាសាធារណៈពីរូបនាងខ្ញុំ។
សូមទទួលនូវការគោរពអំពីនាងខ្ញុំ៕