ខេត្តពោធិ៍សាត់ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលបន្ទុកបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី ផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលជនសង្ស័យចំនួន២នាក់ ពីកម្លាំងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក្នុងករណីលាក់ទុកនិងប្រើប្រាស់អាវុធខុសច្បាប់។
ដែលជនសង្ស័យ ទី ១ ឈ្មោះ មិត្ត មន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរខេត្តពោធិ៍សាត់ មុខរបរមិនពិតប្រាកដ។
និងទី ២ ឈ្មោះ ហេង ឆាង ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនសង្ស័យ ហេង ឆាង បានឆ្លើយសារភាពថា រើសបានកាំភ្លើងAKស្វាយបត់១ដើម នៅក្នុងរូងឈើ យ:ពេល១អាទិត្យមកហើយ ក្នុងនោះបាញ់សត្វបាន១គ្រាប់ សល់៣២គ្រាប់។
ជនសង្ស័យ មិត្ត មន ធ្វើការនៅចំណុចតំបន់កំពង់ក្រូច ឃុំឈើតុំ ស្រុកក្រគរ បញ្ហាកាំភ្លើងអឹម១៦នេះ ខ្លួនឃើញនៅព្រៃត្រែងច្រាំងស្ទឹង ហើយក៏យកទៅលាក់ទុកសម្រាប់បាញ់សត្វ រើសបានជាង១០ថ្ងៃមកហើយ៕