ខេត្តបន្ទាយមានជ័យ ៖ យុវសិស្ស ប្រុស ស្រី ដែលបានដួលសន្លប់ទាំងជាង២០នាក់នៅវិទ្យាល័យភ្នំធំ ស្រុកមង្គលបុរី បានធូស្បេីយ ឡើងវិញហើយ បន្ទាប់ពីបានដួលសន្លប់ជាបន្តបន្ទាប់ កាលពីវេលាម៉ោងប្រមាណ៩ និង ៣០នាទីនាថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់លោកគ្រូអ្នកគ្រូ នៅវិទ្យាល័យភ្នំធំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី អោយដឹងថា: វេលាម៉ោងប្រមាណ ៩និង៣០ នាទី គឺមានសិស្សដួលសន្លប់ជាបន្តបន្ទាប់ នៅវិទ្យាល័យ ភ្នំធំ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូបាននៅក្នុងសាលា នាំគ្នាដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ធ្វើការសង្គ្រោះបន្ទាន់។
លោកអភិបាលស្រុក បានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានសិស្សសាលាដួលសន្លប់ជាបន្តបន្ទាប់នេះ ដោយនៅវេលាម៉ោង៩ និង៣០ ដោយអាកាសធាតុមានការក្តៅខ្លាំង ហប់ខ្យល់ទេីបធ្វេីឲ្យសិស្សដែលកំពុងតែរៀន មានអាការៈថប់ដួលសន្លប់តែម្តង។ ក្រោយពីទទួលបានព័ត៌មានភ្លាមលោកក៏បានចុះទៅដល់ទីតាំងដេីម្បីបញ្ជូនសិស្សានុសិស្សទៅមន្ទីរពេទ្យ ដោយខ្លះដឹកតាមម៉ូតូទៅមន្ទីរពេទ្យ និងក្លីនីកក្បែរ និងបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរីចំនួន៥នាក់។
លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ទៀតថា ៖ រហូតមកទល់ម៉ោង១២ថ្ងៃត្រង់ នេះ សិស្ស ដែលបានដួលសន្លប់ទាំង២០នាក់នោះមានអាការៈធូស្បេីយ នឹងសិស្សខ្លះបានត្រលប់ទៅគេហដ្ឋានរៀងៗខ្លួនវិញហេីយ ដែរ នៅសល់មួយចំនួនពេទ្យកំពុងបន្តតាមដាន ដែលអាចអនុញ្ញាតឲ្យចេញនៅរសៀលនេះផងដែរ៕