បន្ទាយ មាន ជ័យ ៖ បុរស ម្នាក់ បាន សម្រេចចិត្ត ធ្វើ អត្តឃាត ដោយ ចង . ក សម្លាប់ ខ្លួន បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល នៅ វេលា ម៉ោង ០៨ ព្រឹក ថ្ងៃ ទី ១៦ ខែមីនា ឆ្នាំ ២០២១ ស្ថិត នៅ ភូមិ ខ្លា ងាប់ ឃុំ ទួល ពង្រ ស្រុក ម៉ា ឡៃ ខេត្តបន្ទាយមានជ័យ ។
លោក វរសេនីយ៍ឯក បេន សំអាត អធិការ នគរបាល ស្រុក ម៉ា ឡៃ បាន ឲ្យ ដឹង ថា ៖ បុរស ដែល បាន ធ្វើ អត្តឃាត ឈ្មោះ ង៉ូ វ សុផល ភេទ ប្រុស អាយុ ៥៤ ឆ្នាំ រស់នៅ ភូមិ ខ្លា ងាប់ ឃុំ ទួល ពង្រ ស្រុក ម៉ា ឡៃ ខេត្តបន្ទាយមានជ័យ ។
លោក អធិការ បាន បញ្ជាក់ ថា នៅ មុន ពេល កើតហេតុ បើ យោង តាម ការ បំភ្លឺរ សប់ ឈ្មោះ ពៅ ពេទ្យ ភេទ ស្រី អាយុ ៤៩ ឆ្នាំ រស់នៅ ភូមិ ខ្លា ងាប់ ឃុំ ទួល ពង្រ ស្រុក ម៉ា ឡៃ ខេត្តបន្ទាយមានជ័យ បាន ប្រាប់ ថា មានឈ្មោះ វី ភេទ ប្រុស ត្រូវជា សាច់ញ្ញាតិ នៃ សព បាន ខ លម ក ខ្លួន ប្រាប់ ថា ឈ្មោះ ង៉ូ វ សុផល នេះ បាន ខ ល ទៅ ប្រាប់ គាត់ ថា ខ្លួន ជំពាក់ លុយ គេ ច្រើន និង រក លេបថ្នាំ សម្លាប់ ខ្លួន ពេល បាន ដំណឹង ភ្លាម ខ្លួន ក៏ នាំ គ្នា ទៅ មើល ដល់ ផ្ទះ បន្ទាប់ មក បានឃើញ ឈ្មោះ ង៉ូ វ សុផល បាន ចង់ . ក នៅ លើ ដើម ទៀប រួច ទៅ ហើយ ។
បើ យោង តាម ការ បំភ្លឺ របស់ ឈ្មោះ ខុ ម នាង ( ហៅ ម៉ៅ ) ភេទ ប្រុស អាយុ ៥០ ឆ្នាំ រស់នៅ ភូមិ ខ្លា ងាប់ ឃុំ ទួល ពង្រ ស្រុក ម៉ា ឡៃ ខេត្តបន្ទាយមានជ័យ បាន បំភ្លឺ ថា ខ្លួន បាន ប្រទះ ឃើញ ឈ្មោះ ង៉ូ វ សុផល ភេទ ប្រុស អាយុ ៥៤ ឆ្នាំ បាន ចង ក ភ្ជាប់ ទៅ នឹង ដើម ទៀប នៅ ចំនុច ក្រោយ ផ្ទះ ប្រហែល ១០ ម៉ែត្រ ជើង ផុត ពី ដី នឹង ខ្សែ ពណ៌ ស ប្រវែង ប្រហែល ២.៥ ម៉ែត្រ បន្ទាប់ មក ខ្លួន និង អ្នក ជិតខាង បាន នាំ គ្នា ស្រាយ ខ្សែ នោះ ទំលាក់ ចុះ ពីលើ ដើម ទៀប យក ទៅ ដល់ ក្នុងផ្ទះ ទើប ដឹង ថា ស្លាប់ ។
អធិការ នគរបាល ស្រុក ម៉ា ឡៃ លោក វរសេនីយ៍ឯក បេន សំអាត បាន បញ្ជាក់ ទៀត ថា ក្រោយ ពី ទទួល បាន ព័ត៌មាន កម្លាំង នគរបាល ជំនាញ បច្ចេកទេស វិទ្យាសាស្ត្រ និង ប៉ុស្តិ៍ បាន សហការ ជាមួយ កម្លាំង ពាក់ព័ន្ធ គ្រូពេទ្យ និង អាជ្ញាធរ មូលដ្ឋាន ចុះ ពិនិត្យ ឃើញ ថា នៅ លើ ខ្លួន សព មិន មាន អ្វី ក្រៅពី ស្លាកស្នាម ចងក នោះ ឡើយ ។ ក្រោយ ពី ពិនិត្យ និង ធ្វើ កោសល្យ វិ ច្ច័ យ រួច ក្រុមការងារ ចំរុះ បាន ប្រគល់ សព ជូន ក្រុម គ្រួសារ ចាត់ចែង ធ្វើបុណ្យ តាម ប្រពៃណី ៕