ភ្នំពេញ៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០២១ នេះបានប្រើប្រាស់គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ សម្ដេច ដោយចូលមកខមមិន(Comment)នៅលើហ្វេសប៊ុកអតីតប្រពន្ធរបស់ឧកញ៉ា ដួង ឆាយ គឺលោកស្រី ដេត ម៉ាលីណា ដោយមានខ្លឹមសារថា «ហេតុអី ដួង ឆាយ ឃោរឃៅ ដល់កំរឹតនេះ ?» ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះបន្ទាប់ពីអតីត ភរិយារបស់លោកឧកញ៉ាដួងឆាយបង្ហោះវីដេអូប្រមាណជាង ១ម៉ោង បង្ហាញអំពីសកម្មភាពរបស់ឧកញ៉ា ដួង ឆាយ ប្រើហឹង្សាលើភរិយាយ៉ាងធ្ងន់ធ្ងរ ។ ទង្វើ របស់ ឧកញ៉ា ដួង ឆាយ ធ្វើ អោយ មហាជន ដែល ធ្លាប់ តែ គាំទ្រ លោក បានផ្ទុះការរិះគន់យ៉ាងខ្លាំង ។
សូមជម្រាបថា កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ អ្នកនាងដេត ម៉ាលីណា បានបង្ហោះរីដេអូភស្តុតាងអំពីសកម្មភាពភាពហិង្សាក្នុងគ្រួសាររបស់អ្នកនាង ដែលអមដោយខ្លឹមសារនៃសារយ៉ាងវែងអន្លាយផងដែ ៕