ភ្នំពេញ ៖ បុរសម្នាក់ ត្រូវក្មេងទំនើង កាប់ដាច់ដៃ រត់យួរដៃ តឹកឡឹកៗ រត់ស្រែកអោយគេជួយ ផ្អើលពេញផ្លូវ ហើយមកដេកដួលនៅមុខផ្ទះប្រជាពលរដ្ឋ ដោយមានឈាមហូរជោគជាំ កាលពីម៉ោងជាង៥ល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះ៤៩៥ ផ្លូវលេខ ៥០៨ថ្មី ក្រុមទី៣៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នា០២នាក់ ៖ ១. ឈ្មោះ វែង ភេទប្រុស និង ឈ្មោះ ស្លេក ភេទប្រុស បានរត់គេចខ្លួនទាំង២នាក់ ពួកគេបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ឈ្មោះ ហួន សុផល អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ៦០ម៉ែត្រ បណ្តាលឲ្យដាច់កដៃខាងឆ្វេងពាក់កណ្ដាល រួចក៏នាំគ្នារត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចនិងប្រជាពលរដ្ឋ បានបញ្ជូនជនរងគ្រោះ យកទៅព្យាបាលនៅពេទ្យរុស្ស៊ី និងស្រាវជ្រាវរកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕