ខេត្តបាត់ដំបង ៖ សមត្ថកិច្ចខេត្តបាត់ដំបង បានឃាត់ខ្លួន ជនសង្ស័យ២នាក់ ដែលនាំគ្នា ចូលទៅគាស់តូប វេរ លុយ វីង លួចយកក្រវិលកំប៉ុង ស្រាបៀ ដែលត្រូវរង្វាន់ និងលុយចំនួន១លានរៀល ហើយនាំគ្នារត់គេចខ្លួន ប៉ុន្តែនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ជនស័ង្សយទាំង០២នាក់ ឈ្មោះ ឡា ពោ អាយុ១១ឆ្នាំ មានទីលំនៅភូមិចំការសំ រោង២ សង្កាត់ចំការ សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ ម៉ៅ កុសល អាយុ២៨ឆ្នាំ ទីលំនៅមិនប្រាកដ។ ជនស័ង្សយខាងលើបានប្រព្រឹត្តិសកម្មភាព លួចមានស្ថានទម្ងន់ទោស (គាស់តូបវេប្រាក់វីង) នៅស្រុកថ្មគោល ខេត្តបាត់ដំបង។
សូមជម្រាបជូនថាកាលពីថ្ងៃទី១២ខែមីនាឆ្នាំ ២០ ២១វេលាម៉ោង០២និង១២នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្រុមទី៤៨ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ ដំបង មានករណីលួចមានស្ថានទម្ង ន់ ទោស(គាស់តូបវេប្រាក់វីង)មួយបានកើតឡើងដែលករណីនេះបង្កដោយជនសង្ស័យមិន ស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូល ក្នុងលំនៅដ្ឋានលូនចូលក្នុងទូវេប្រាក់វីងគាស់ថត ទូដាក់ប្រាក់របស់ជនរងគ្រោះឈ្មោះ ប៉ិច បុណ្ណា ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិឃុំកើតហេតុខាង លើដោយប្រមូលយកបាន៖ -ប្រាក់រៀលប្រមាណជា០១លានរៀល
-ក្រវិលកំប៉ុងស្រាបៀដែលត្រូវង្វាន់មួយចំនួន។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅ ពិនិត្យកន្លែងកេីតហេតុនិងធ្វេីការស្រាវជ្រាវរហូ ត ឈានទៅធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីររូប នេះបានសារភាពថាខ្លួនពិតជាបានចូលលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានខាងលេីពិតប្រាកដមែន ដែលពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំ បញ្ជូនមក ការិយាល័យជំនាញ ដើម្បីអនុវត្តតាមច្បាប់៕