អ្នកនាង សាង សុរិយា ដែលជា តារាសម្តែងមានឈ្មោះ ក្នុងសង្គមសិល្បៈដែរនោះ បានចេញនូវ អារម្មណ៍មិនល្អនោះទេ នៅពេលដែលដឹងថា តារាប្រុសម្នាក់ចេញ សំណេរមើលងាយហើយបង្ហោះ។ អ្នកនាង ស្នើ អោយតារាប្រុសរូបនោះ ដែលមានឈ្មោះថា អ៊ឹង លី ហៅ លី ម៉េង និងជាមន្ត្រីនគរបាលដែរនោះសុំទោសជា សាធារណៈ។
អ្នកនាង សុរិយា បានអោយដឹងថា ជននោះ មកដៀមដាមជេរ អ្នកនាងថា ជាស្រីថោកទាបនិងឆាតមក ដោយប្រើពាក្យអញអសីលធម៌ ។ មានតួនាទីជានគរបាលដែរ តែបែរជាមកជេរដៀមដាម។ អ្នកនាង មិនស្ងប់ចិត្តនោះទេហើយ ប្រកាសថាប្តឹងហើយ បង្ហោះពាក្យពេចន៍ នោះជាសាធារណវិញ។ បើទោះជា បុរសនោះលុប ចោល សំណេរលើអាក់ខោននោះមែន ក៏មិនសុខចិត្តហើយ ត្រូវចេញមុខសុំទោស ជាចំហរ មកអោយគេដឹងវិញ។
អ្នកនាង ចង់ចាត់វិធានការបែបនេះដោយសារ មិនចង់អោយ មហាជនយល់ខុស ណាមួយមិនចង់អោយ មានការដៀលឬមើលស្រាលនារីសិល្បៈ។ អ្នកនាងមិនបានដើរបង្ខូចឈ្មោះ អ្នកណា ឬនាំអោយគេ ទើសទាល់ហើយ កុំមកមើលងាយ អ្នកស្រីសុំតែសុខទេរាល់ថ្ងៃនេះ។