ខេត្តប៉ៃលិន ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុង ប៉ៃលិន ថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានបញ្ជូនជន ខ្លួនសង្ស័យចំនួន០២នាក់ ទៅកាន់ពន្ធ នាគារខេត្តប៉ៃលិន ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ប្រព្រឹត្តទៅនៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនសង្ស័យទាំង២នាក់ មានឈ្មោះដូចខាងក្រោម៖
១–ឈ្មោះ បុត្រ បូរ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅ បច្ចុប្បន្នភូមិសួនអំពៅកេីតសង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជននេះត្រូវបានដាក់ឱ្យ ស្ថិតនៅក្រោមការពិនិត្យពីបទ ជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន និងបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តប៉ៃលិន ដេីម្បីឃុំខ្លួនជាបណ្ដោះអាសន្ន ។
២–ឈ្មោះ សុខុម រស្មី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅ បច្ចុប្បន្នភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជននេះត្រូវបានដាក់ឱ្យ ស្ថិតនៅក្រោមការពិនិត្យពីបទ ជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន និងបានបញ្ជូនទៅកាន់ពន្ធ នាគារខេត្តប៉ៃលិន ដេីម្បីឃុំខ្លួនជាបណ្ដោះអាសន្ន ៕