ខេត្តព្រះវិហារ៖ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកគូលែន ឯកឧត្តមសួស សុខដារ៉ា តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានដឹកនាំមន្ត្រីបក្សគ្រប់លំដាប់ថ្នាក់នៅក្នុង មូលដ្ឋាន បើកការបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាមួយខ្នង កាលពីល្ងាច ថ្ងៃទី១១ មីនា ឆ្នាំ២០២១ ដែលគ្រោងនឹងចំណាយ ថវិកាប្រមាណជាង ២ម៉ឺនដុល្លារ សម្រាប់បម្រើដល់វិស័យនយោបាយ នៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ឯកឧត្តម សួស សុខដារ៉ា ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកគូលែន បានមានប្រសាសន៍ថា អគារស្នាក់ការគណបក្ស ប្រជាជនកម្ពុជាមួយខ្នង ដែលកំពុងដាក់ឲ្យដំណើរការសាងសង់នេះ មានទំហំទទឹង ៧ម៉ែត្រ និងបណ្តោយ៩ម៉ែត្រ សាងសង់អំពី បេតុង ដំបូលប្រក់ក្បឿង ដោយមានបំពាក់សម្ភារការិយាល័យ សាងសង់ក្លោងទ្វារ និងរបងព័ទ្ធជុំវិញផង៕