ខេត្ដស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តមួយ បណ្ដាលឲ្យកម្មករ-កម្មការិនីជាច្រើននាក់បានរងរបួសធ្ងន់ស្រាលនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងនៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កម្មកររងគ្រោះសរុបមានចំនួន ៦០ នាក់ ក្នុងនោះប្រុស ១២ នាក់ និងរបួសធ្ងន់ ៧ នាក់។ ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយចំនួន ដើម្បីធ្វើការសង្គ្រោះ និងព្យាបាល។
សូមបញ្ជាក់ថា កម្មករ-កម្មការិនីរងគ្រោះខាងលើ បម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង និង មេនហាថេន ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង៕