អន្តរជាតិ ៖ សម័យបច្ចេកវិទ្យា កាន់តែទំនើប គំនិតច្នៃប្រឌិត កាន់តែត្រូវបានអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ដូច្នេះមនុស្សក៏បានត្រៀម បញ្ចេញនូវការងារ ដ៏ចម្លែងចំនួន៦ ដែលអាច នឹង កើត មាន នា ថ្ងៃ អនាគត៖
១. មនុស្ស យន្ត 3D ជួយ សម្រាល ការងារ ផ្ទះ ៖ ប្រភេទ ការងារ ជួសជុល របស់របរ នៅ ក្នុង ផ្ទះ នឹង ត្រូវ ជំនួស ដោយ ក្រុម អ្នក បម្រើ ជា មនុស្ស យន្ត។
២. ស្ថាបត្យករ សំរាម ៖ ថ្ងៃ ទៅ មុខ សំរាម នឹង គរ ឡើង កាន់ តែ ច្រើន សន្ធឹក ដែល ចាំ បាច់ ត្រូវតែ ស្វែង រក ដំណោះស្រាយ។ របៀប ស្រាយ បញ្ហា នេះ គឺ បង្កើត ឲ្យ មាន ស្ថាបត្យករ សំរាម ដែល អាច កែច្នៃ សំរាម ឲ្យ ក្លាយ ជា ទីកន្លែង ជម្រក និង របស់ របរ ប្រើប្រាស់ ជា ដើម។
៣. អ្នក នាំ ភ្ញៀវ ដើរ លេង នៅ លំហ អវកាស ៖ កាលណា បើ បច្ចេកវិទ្យា រុករក លំហ ជឿន លឿន ខ្លាំង មែនទែន ទៅ នោះ ដំណើរ កម្សាន្ត នៅ លំហ នឹង ក្លាយ ជា រឿង មួយ ដូច ដែល មនុស្ស ម្នា ធ្វើ នៅ លើ ផែន ដី ផង ដែរ។ ហេតុ នេះ ហើយ ការងារ ជា អ្នក នាំ ភ្ញៀវ ដើរ លេង នៅ លំហ អវកាស ក៏ ជា រឿង ចាំបាច់ ខ្វះ មិន បាន ដែរ។
៤. អ្នក គ្រប់គ្រង មរណភាព លើ ប្រព័ន្ធ ឌីជីថល ៖ ២០ ឬ ៣០ ឆ្នាំ ទៅ មុខ មនុស្ស នឹង ត្រូវការ អ្នក ប្រឹក្សា ឯកជន ដើម្បី មើល ថែ គណនី បណ្ដាញ សង្គម គណនី ធនាគារ ឬ រូបថត ផ្ទុក នៅ លើ អនឡាញ ជា ដើម។ ការងារ បែប នេះ ត្រូវ ដឹង ពី លេខ សម្ងាត់ គណនី ពិចារណា ថា គួរ លុប ឬ ទុក ចោល គណនី និង រូបថត ពោល គឺ គ្រប់ យ៉ាង នៅ លើ ប្រព័ន្ធ ឌីជីថល ត្រូវ មាន បុគ្គលិក ចាំ ទទួល ខុសត្រូវ មិន ខាន។
៥. អ្នក រុករក រ៉ែ លើ អាចម៍ ផ្កាយ ៖ ការ សិក្សា វិទ្យាសាស្ត្រ បាន បង្ហាញ ថា នៅ លើ អាចម៍ ផ្កាយ សម្បូរ ទៅ ដោយ ប្រភេទ រ៉ែ កម្រៗ ជា ច្រើន ដូចជា ផ្លាទីន រ៉ូដ្យូម និង ប៉ាឡាដ្យូម ជា ដើម។ នា ថ្ងៃ អនាគត ច្បាស់ ណាស់ ប្រាកដ ជា មាន អ្នក ស្រាវជ្រាវ ដើម្បី យក រ៉ែ ទាំង នោះ មក ឲ្យ បាន ព្រោះ វា ជា ជំនួញ អាច ចំណេញ ច្រើន ជា ទី បំផុត។
៦. កសិករ នៅ ទីក្រុង ៖ កំណើន មនុស្ស ជា ប្រចាំ នឹង វាត ទី លុប បំបាត់ ដី ស្រែ ដាំ ដំណាំ បន្តិច ម្ដងៗ។ ក្នុង ន័យ នេះ មនុស្ស នឹង មាន កង្វះ ខាត ផ្នែក ចំណី អាហារ ដែល ទាមទារ ឲ្យ មាន ការ ស្វែង រក ដំណោះ ស្រាយ ផ្នែក កសិកម្ម ណា មួយ សមស្រប។ មួយ ក្នុង ចំណោម នោះ អាច ជា ការ ធ្វើ កសិកម្ម នៅ លើ ដី ក្នុង ទី ក្រុង វិញ ម្ដង ដោយ ប្រើប្រាស់ បច្ចេកវិទ្យា ទំនើប ដូចជា ការ ដាំ បន្លែ នៅ លើ ដំបូល ផ្ទះ ការ ដាក់ ដាំ ដោយ បញ្ឈរ តាម ធ្នើរ ឬ ជញ្ជាំង ជា ដើម៕