ដោយមិនប្រកាន់ជំហរ លើការប្រកួតប្រជែងគេឯង ផលិតកម្មរាម ដែលផលិតកម្មកូនពៅគេ តែខ្លឹមមិនធម្មតា បានប្រកាស យកដៃគូទាំងអស់ជាមិត្ត ដើម្បីដឹកដៃគ្នាយកភាពឈ្នះ ខ្មែរតែមួយ។ ផលិតកម្មរាមដែល ធ្វើព្រឹត្តិការណ៍ ផ្អើលអស់មួយនគរ ដោយបង្ហាញថា មាស សុខសោភា ក្លាយជាតារារួមទ្រនំ បានដាក់ចិត្តដាក់កាយថា នឹងរីករាយ បើសិនជាមាន ការពឹងព ណាមួយរបស់ផ្នែកសិល្បៈត្រូវការជួយ។
បំណងបែបនេះ ដោយសារតែផលិតកម្មរាម ធ្វើឡើងចង់អោយ សិល្បៈខ្មែរយើងលេចធ្លោបន្ថែមទៀតទាំងក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិ។ បើតាមការអះអាងរបស់ អ្នកនាងស្រីអូន ដែលជាថៅកែផលិតកម្ម និងជា អ្នកលក់ផលិតផល សម្រស់ធម្មជាតិ បានធ្លាប់និយាយថា « ផលិតកម្មរាម អត់និយាយថាប្រកួតប្រជែង គ្នាឬ ប៉ែងជើងអ្នកណាផលិតកម្មណាទេ។ មានតែជួយគ្នាទៅវិញទៅមក បើខាងណាខ្វះខាត ឬចង់ពឹងយើងជួយធ្វើ យ៉ាងណាអោយសិល្បៈយើងល្បី មិនមែនចង់ឈ្នះចាញ់ខាងណាឡើយ។ ដូចនេះ តារាក៏ដោយផលិតករ ឬអ្នកនិពន្ឋផ្សេងយើងបើកបេះដូងជួយគ្នា មិនប្រកាន់ជាអ្វីឡើយ»៕
គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២១ តារាចម្រៀង មាស សុខសោភា ត្រូវ បានអ្នកនាងស្រីអូន រៀបចំប្រកាសថាជាតារាចម្រៀងផ្លូវការនៅក្នុងផលិតកម្មរាម ដោយកុងត្រា១ឆ្នាំជាដំបូង។ ពិធីនោះរៀបចំយ៉ាង អស្ចារ្យសមតាមកេរ្តី៍ឈ្មោះ តារាល្បី។ មានអ្នកជំនួញល្បីៗលើអន ឡាញជាច្រើនចូលរួមដឹងឭ ហើយក៏មានពិធីបំពាក់ មកុដទទួលស្គាល់ មាស សុខសោភាជារាជនីសំឡេងធម្មជាតិ ប្រចាំផលិតកម្មរាម និងលោកដួង វីរៈសិទ្ឋិ ជាតារាកុងត្រាប្រចាំផលិតកម្មនោះផងដែរ។