ភ្នំពេញ ៖ កីឡាករវាយទើបឡើងកូដ សោម វិឆ័យ អ្នកប្រដាល់មកពីក្លិបពន្លឺវិបុល ណាត់គ្នាឡើងសាកស្នៀតគុន ជាមួយកីឡាករជើងខ្លាំង ឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅលើសង្វៀនស៊ីអិនស៊ី។
ក្នុងការជួបគ្នានេះគ្មានប្រភពណាលើកឡើងពីការធ្លាប់ជួបគ្នារវាងកីឡាករទាំងពីរទេនាពេលកន្លងមកនោះក្នុងសង្វៀននេះ ព្រោះកីឡាករឃីម បូរ៉ា ជាជើងខ្លាំងក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នេះមិនសូវមានកីឡាករកម្ពុជារូមណាអាចយកឈ្នះគេបានទេនាបច្ចប្បន្ននេះ។ គ្រប់សង្វៀនក្នុងស្រុកខ្មែរកីឡាករឃីម បូរ៉ា ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន។
បន្ទាប់ពីហ្វឹកហាត់បានដិតដល់និងឈ្នះបានខ្សែក្រវាត់ជាបន្តបន្ទាប់មកកីឡាករឃីម បូរ៉ា គេវាយលែងខ្លាចគូប្រកួតដូចមុនហើយ បច្ចប្បន្នគេមានកម្លាំងស៊ុហ្វខ្លាំងវាយ៥ទឹកមិនពិបាកទេ ដោយគេវាយតាមបច្ចេកទសដកថយមែនតែគេវាយសងមួយៗវិញចំគោលដៅបានល្អ ការប្រកួតរាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយមិនប្រស់នោះទេ។
ចំណែកកីឡាករសោម វិឆ័យ គេវាយទើបឡើងកូដនាពេលបច្ចប្បន្ននេះ គេជាអ្នកប្រដាល់ដែលលេងស្នៀតជើងទាត់ និងកណ្តាប់ដៃ វាយចេញចូលបានល្អ និងការពារវិញក៍បានល្អផងដែរ ស្នៀតខ្លាំងរបស់សោម វិឆ័យ ទាំងនេះហើយដែលធ្លាប់ផ្តួលកីឡាករទាំងជើងចាស់ និងជើងថ្មីអោយចុះចាញ់ជាបន្តបន្ទាប់។ តែយ៉ាងណាការជួបគ្នាជាមួយកីឡាករឃីម បូរ៉ា នេះត្រូវបានអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរអះអាងថា ភាគរយនៃការឈ្នះរសប់កីឡាករសោម វិឆ័យ ទៅលើឃីម បូរ៉ា មានតិចបើទោះជាគេកំពុងវាយឡើកូដក៍ដោយ។ ចាំមើលរវាងកីឡាករសោម វិឆ័យ និងកីឡាករឃីម បូរ៉ា នរណាជាអ្នកឈ្នះ?៕ ឧត្តរ៉ាវត្តី