បណ្តាយុវជន និងសកម្មជនជាច្រើនរូបបានចូលរួមនាំគ្នាធ្វើបាតុកម្មដើម្បីទាមទារការដោះលេងលោកស៊ូថេប។ បាតុកម្មព័ទ្ឋដោយមនុស្សច្រើននេះធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ។ លោកស៊ូថេប ជាសមាជិកទី៧សំខាន់ម្នាក់ទៀត នៃគណកម្មាធិការកែទម្រង់ប្រជាធិបតេយ្យប្រជាជនចេញពី គុកបាងកកនៅក្រៅឃុំ បណ្តោះអាសន្នកាលពីថ្ងៃសុក្រ។
បន្ទាប់ពីពួកគេត្រូវបានកាត់ទោសពីបទចោទប្រកាន់ជាច្រើនរួមទាំងភេវរកម្មនិងការបះបោរ។ ក្រុមបាតុកម្មដែលបានធ្វើសកម្មភាពនៅក្បែរលំនៅដ្ឋាននាយរដ្ឋមន្ត្រី នៃទីក្រុងបាងកក បានសម្តែងការមិនពេញចិត្តចំពោះស្តង់ដារទ្វេដងក្នុងប្រព័ន្ឋតុលាការបន្ទាប់ពីមានការ បដិសេធមិនដោះលែងសកម្មជនប្រឆាំងរដ្ឋាភិបាល ដែលលេចធ្លោចំនួន៤នាក់ និងត្រូវឃុំខ្លួនចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ដោយសារសាលាឧទ្ឋរណ៍កាលពីថ្ងៃសៅរ៍។
ក្រុមបាតុករ បានលើកយករូបភាពមេដឹកនាំទាំង៤ដែលត្រូវបានឃុំខ្លួន និងបដាដែលអំពាវនាវ អោយមានការកែទម្រង់លទ្ឋិប្រជាធិបតេយ្យ និងការដោះលែងអ្នកជាប់ឃុំ។