រតនគិរី ៖ យុវជន ជាជនជាតិទំពួនម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ កាលពីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចតាមដងផ្លូវលំចូលទៅភូមិជ្រុង ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី បន្ទាប់ពីក្រុមហ៊ុនអគ្គិសនីខេត្តជួលឲ្យទៅកាប់ដើមកៅស៊ូដែលដុះប៉ះនិងខ្សែកាបមេភ្លើង។
នគរបាលស្រុកបរកែវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះផាក ព្រិច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិទំពួនមានទីលំនៅភូមិចែត ឃុំស៊ើង ស្រុកបរកែវខេត្តរតនគិរី។
ដោយមូលហេតុ ក្រុមហ៊ុនអគ្គីសនីបានជួលឲ្យកាប់ដើមកៅស៊ូដែលនៅតាមចិញ្ចើមផ្លូវដែលប៉ះពាល់ទៅនឹងបង្គោលភ្លើងនោះ។ ក្រោយកើតហេតុត្រូវបានក្រុមគ្រួសារជួយធ្វើចលនាប៉ុន្តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ហើយបានដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី។
ទាក់ទងបញ្ហាខាងលើនេះ ភ្នាក់ងារ PICHNEWS យើង មិនអាចសុំការបំភ្លឺពីលោកប្រធានមន្ទីរអគ្គិសនីខេត្តរតនគិរីបានទេ៕