តារាសម្តែងអ៊ុន សុធា បានជួបនូវទុក្ខព្រួយ មួយទៀតហើយ គឺទុក្ខបាត់បង់បងប្រុសធំ ដែលជាអ្នកគោរពស្រឡាញ់។ លោកហាក់ស្លុតចិត្ត ពេលទទួលដំណឹងនេះ ហើយ ទាំងសាច់ញាតិ និងបងប្អូនមហាសោកស្តាយ នៅពេលឃ្លាតឆ្ងាយសមាជិកម្នាក់ទៀត មិនអាចវិលវិញ។
ជាដំណឹងស្លុតចិត្តមួយទៀតហើយ ដែលអ្នកសិល្បៈបានដឹង ដោយសារពេលនេះបងប្រុស តារាសម្តែងអ៊ុន សុធា លាចាកលោកនៅវេលាថ្ងៃត្រង់ទី៤ មិនា ឆ្នាំ២០២១។ នោះជាបងប្រុសទី១ របស់លោកដែលរងនូវជំងឺធ្ងន់ ហើយអស់សង្ខា ក្នុងវ័យ៥០ជាង។
នេះជាដំណឹងដ៍ក្រៀមក្រំបំផុត សម្រាប់ លោកអ៊ុន សុធា ដែលបានបាត់បង់សមាជិកបង្កើតម្នាក់ទៀត។ តាមការអោយដឹងបងប្រុស របស់លោកកើតជំងឺ មហារីកដែលបានសម្រាកព្យាបាលអស់ជាច្រើនខែនៅ ក្នុងមន្ទីរពេទ្យ។ បើទោះជាមានការជួយខ្នះខ្នែង ព្យាបាល ក៏ស្ថានការនៅមិនអាចទប់ទល់បាន រហូតបានត្រឹមតែសោកស្តាយប៉ុណ្ណោះ។
នេះជាការផ្តល់ដំណឹងដល់ សាច់ញាតិ និងមិត្តនៅក្នុងសង្គមសិល្បៈទាំងអស់បានជ្រាប។ ឯរឿងមួយនេះនៅពេលមានការ ដឹងឭ អ្នកណាក៏អាណិតលោក បែរជាជួបភាពបឬកឆ្ងាយសាច់ញាតិ លែងវិលវិញ។