ខេត្តពោធិ៍សាត់ ៖ មិនដឹងថា ទ្វារ នរកនៅទទួលដែរឬទេ ចំពោះកូនប្រុស ចោលម្សៀតបែបនេះ ដែលហ៊ាន វាយឪពុកបង្កើតរបស់ខ្លួន រងរបួសហូរឈាមស្រស្រាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពកញ្ជរ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើ កាលពីម៉ោង១៨និង៤៥នាទី ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សមត្ថកិច្ច បានអោយដឹងថា បង្កជាកូន ឈ្មោះ ឆូយ វឿន អាយុ២៨ឆ្នាំ ចំណែក ជនរងគ្រោះជាឪពុក ឈ្មោះ សា រិនវិត អាយុ៥៧ឆ្នាំ។
ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យឈ្មោះឆូយវឿនផឹកស៊ី ជាមួយមិត្តភ័ក្រស្រវឹងជោគជាំ ឪពុកឃើញកូនស្រវឹងបែបនេះក៍ស្តីបន្ទោសធ្វើឲ្យជនសង្ស័យជាកូនខឹងទប់ចិត្តមិនបានក៍ស្ទុះទៅវាយឪពុកបង្កើតខ្លួនបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរឃើញហេតុដូចនេះក្រុមគ្រួសារក៍ផ្តល់ព័ត៌ជូនសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាក់ស្តែងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តៀងដើម្បីធ្វើការសួរនាំ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថាក្រោយពីការសួរនាំរបស់សមត្ថកិច្ចជនសង្ស័យបានសារភាពថាករណីហឹង្សានេះគឺបណ្តាមកពីរូបគេផឹកស៊ីស្រវឹងជោគជាំវង្វេងបាត់ស្មារតី ទើបកើតរឿងហឹង្សានេះឡើង៕