ស្ទឹងត្រែង៖ កូនសត្វផ្សោតថ្មីមួយក្បាល ដែលមានអាយុប្រហែលមួយសប្តាហ៍ ត្រូវបានអ្នកវិទ្យាសាស្រ្តប្រទះឃើញកាលពីចុងសប្តាហ៍មុន កំពុងហែលជាមួយសត្វផ្សោតពេញវ័យចំនួន ៤ ផ្សេងទៀត នៅក្នុងតំបន់ទីជម្រកធម្មជាតិត្បូងខ្លា ដែលមានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។
ការកត់ត្រានូវវត្តមានកូនសត្វផ្សោតទី១នេះ បានប្រព្រឹត្តទៅខណៈពេលដែលក្រុមអ្នកវិទ្យាសាស្រ្តនៃស្ថាប័នរដ្ឋបាលជលផល និងអង្គការWWF កំពុងតាមដានស្ថានភាពសត្វផ្សោត នៅតាមបណ្តាយដងទន្លេមេគង្គ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ ក្រុមអ្នកវិទ្យាសាស្រ្តបានកត់ត្រាទុកនូវស្ថិតិ កូនសត្វផ្សោតសរុបចំនួន ៩ក្បាល ខណៈដែលកូនសត្វផ្សោតសរុបចំនួន ១៣ក្បាល ត្រូវបានកត់ត្រាទុកក្នុងទិន្នន័យឆ្នាំ២០១៩។ ជាមួយគ្នានេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានខំប្រឹងប្រែងក្នុងការអភិរក្សសត្វផ្សោតនេះ៕