រ៉ង់ហ្គូន៖ ចាប់តាំងពីមានរដ្ឋប្រហារទម្លាក់ រដ្ឋាបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈមក ធ្វើឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ និងមន្ត្រី រាជាស៊ី វីល ដែលជាក្រុមបាតុករកាន់តែប្រឈមមុខ ដាក់គ្នាខ្លាំងឡើងខ្លាំង ដែលកាលពីថ្ងៃពុធសប្ដាហ៍នេះមានមនុស្សយ៉ាងហោចជាង ៣នាក់ដែរ ដែលបានស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដ៏ហិង្សារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ។ នេះបើយោងតាមសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោកស្រី គ្រីស្ទីន ស្ក្រេណឺ ប៊ឺជែណឺ (Christine Schraner Burgener) បេសកជនពិសេសអង្គការសហប្រជាជាតិ ប្រចាំប្រទេសមីយ៉ាន់ម៉ា បានមានប្រសាសន៍ថា «ក្នុងពេលតែមួយមនុស្សរហូតដល់ ៣៨នាក់បានស្លាប់ ហើយថ្ងៃនេះ (ថ្ងៃពុធ) គឺជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុត គិតចាប់តាំងពីរដ្ឋប្រហារបានកើតឡើង» ។
បើតាមលោកស្រី Burgener បានបញ្ជាក់អំពីតួលេខថា ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ មនុស្សច្រើនជាង ៥០នាក់ហើយ បានស្លាប់នៅក្នុងបង្រ្កាបរបស់យោធា ។ ក្រៅពីនេះមានមនុស្សច្រើនជាង ១,២០០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន ៩០០នាក់កំពុងប្រឈមមុខនឹង បទចោទប្រកាន់តាមផ្លូវតុលាការ ៕