ខេត្តពោធិ៍សាត់ ៖ នេះគឺជារឿងដ៏អាក្រក់ហួសថ្លែងមែន ឪពុកបង្កើត ចាប់រំលោភកូនស្រីបង្កើត របស់ខ្លួន ដែលមានអាយុ ទើបតែ១០ឆ្នាំ រហូតដល់បានសម្រេច។ ករណីនេះកើតឡើងកាលពីចុងខែកុម្ភៈមកម៉្លេះ នៅចំណុចវាលស្រែខាងជើងផ្ទះជនរងគ្រោះប្រមាណជា ២០០ម៉ែត្រ (ក្នុងគម្ពោតព្រៃល្ពាក់) ស្ថិតនៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏ប៉ុន្តែទើបតែបែបធ្លាយ រហូតសមត្ថកិច្ចឈានដល់ការឃាត់ខ្លួន ឪពុកតិរិច្ឆាន រូបនេះ។
សមត្ថកិច្ចបានអោយដឹងថា ក្មេងស្រីរងគ្រោះទើបតែមាន អាយុ១០ឆ្នាំ ប៉ុណ្ណោះ ត្រូវជាកូនបង្កើតរបស់ជនសង្ស័យ ឈ្មោះ ឡូត រដ្ឋា (ហៅសៅ) អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។
ឈ្មោះ រឿន អៀងសំអាត អាយុ៣៧ឆ្នាំ បានរៀបរាប់អោយសមត្ថកិច្ចដឹងថា គាត់បានមើលឃើញឈាមចេញតាមទ្វារមាសប្រឡាក់សំពត់កូនស្រីខ្លួន គាត់ក៏សួរកូនស្រី មានរឿងអីកូនបានជាហូរឈាម ច្រើនម៉្លេះ នៅពេលនោះវាមិនព្រមឆ្លើយអ្វីទាំងអស់ ដោយសារខ្លាចឪពុកខ្លួនធ្វើបាប គាត់ក៏លែងសួរនាំទៅ។
មួយសន្ទុះក្រោយមកខ្លួនគាត់បានលួងលោមកូនស្រីសួរទៀតថា អ្នកណាធ្វើបាបកូន ខណៈនោះវាឆ្លើយថា ប៉ាវាបានចាប់រំលោភវានៅវាលស្រែក្រោយផ្ទះ(នៅគុម្ពោតព្រៃល្ពាក់) ឮកូនឆ្លើយប្រាប់បែបនេះខ្លួនគាត់ធ្លាក់ថ្លើមក្តុក នឹកស្មានមិនដល់ថាវាមានរឿងអាស្រូវនេះកើតឡើងរួចក៏ទៅប្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាអន្សាតែម្តងទៅ។
គួរំលឹកផងដែរថាគាត់ជាម្តាយកុមាររងគ្រោះសង្ស័យយូរហើយចាប់តាំងពីគាត់ឆ្លងទន្លេបានកូនតូច១ទៀតតាំងពីពេលនោះមកប្តីរបស់គាត់មានចរឹកប្លែកៗ ខុសពីធម្មតារហូតមកដល់ថ្ងៃកើតហេតុទើបដឹងថារឿងអាស្រូវនេះកើតឡើងនៅចំពោះខ្លួន៕