ខេត្តប៉ៃលិន ៖ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាល ក្រុងប៉ៃលិន កាលពីថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ បាននាំខ្លួនជនសង្ស័យចំនួន០២នាក់ ដែលបានប្រព្រឹត្តិបទល្មើសលួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅភូមិប៉ាងរលឹមសង្កាត់អូរតាវ៉ៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនសង្ស័យ ទាំង២នាក់ មាន ឈ្មោះ នួន ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និង ឈ្មោះ ជុំ សំលាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប៉ាងរលឹមសង្កាត់អូរតាវ៉ៅក្រុងប៉ៃលិនខេត្តប៉ៃលិន។
សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ពន្ធនាគារខេត្តប៉ៃលិនតាមដីកាបង្គាប់អោយឃុំខ្លួនលេខ១០៧ត.ព្រនិងលេខ១០៩ចុះថ្ងៃទី០២ខែមីនាឆ្នាំ២០២១ចេញដោយលោកជាសុខចន្ទដេតចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន៕