• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Thursday, May 26, 2022
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home សន្តិសុខសង្គម

ល្បិចមែន! ឲ្យស្ត្រីជាអ្នករកស៊ីផ្លូវភេទឈររង់ចាំភ្ញៀវ ដល់ពេលមានគេជិះម៉ូតូមកឈប់និយាយថ្លៃគ្នា ក្រុមបក្ខពួកស្ត្រីនោះស្ទុះនាំគ្នាចេញមកព្រួតប្លន់យកម៉ូតូតែម្តង

by Pich News
03/03/2021
in សន្តិសុខសង្គម
0
ល្បិចមែន! ឲ្យស្ត្រីជាអ្នករកស៊ីផ្លូវភេទឈររង់ចាំភ្ញៀវ ដល់ពេលមានគេជិះម៉ូតូមកឈប់និយាយថ្លៃគ្នា ក្រុមបក្ខពួកស្ត្រីនោះស្ទុះនាំគ្នាចេញមកព្រួតប្លន់យកម៉ូតូតែម្តង
51
SHARES
241
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ ៖ បន្ទាប់ពីមានករណីកាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច នៅចំណុចមុខផ្ទះកាត់កញ្ចក់មួយកន្លែង លើកំណាត់ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីម៉ោង០១៖០០នាទីរំលងអធ្រាត្រ ថ្ងៃចន្ទ ទី១ ខែមិនាកន្លងទៅនេះ លុះថ្ងៃទី២ខែឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ក្នុងចំណោមបក្ខពួក៧នាក់ដែលពាក់ព័ន្ធ ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូនោះ ។

ជនរងគ្រោះឈ្មោះ កាន់ កុសល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវ២៧១ ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មកររោងចក្រកាត់ដេរ ។ សម្ភារៈជនរងគ្រោះដែលបាត់បង់ ៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាប៊ីត (Honda Beat) ពណ៌សលាយខៀវ លេខតួ៩០១២៥៥៧ លេខម៉ាស៊ីន៩០១២៧១០ ពាក់ស្លាកលេខភ្នំពេញ 1HN-8376 ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានដូចជា ទី១.ជនសង្ស័យឈ្មោះ ស្រី អន ហៅពៅ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ និងឆ្លៀតរកស៊ីផ្លូវភេទ នៅតាមផ្លូវវេងស្រេង ។ ទី២.ជនសង្ស័យឈ្មោះ ប៉ិល ឡែន ហៅប៉ារ៉ា ហៅនាគ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ ។ ទី៣.ជនសង្ស័យឈ្មោះ ខាត់ សុភ័ក្រ្ត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ ។

បើតាមលោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានប្រាប់ក្រុមការងារខ្មែរណូតដឹងពីរឿងហេតុដូច្នេះ ៖ កាលពីវេលាម៉ោង០១៖០០នាទីរំលងអធ្រាត្រ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះកាត់កញ្ចក់ លើកំណាត់ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនសង្ស័យឈ្មោះ ស្រី អន ហៅ ពៅ ភេទស្រី អាយុ៣០ឆ្នាំ កំពុងឈររង់ចាំភ្ញៀវដែលមករកសេវាផ្លូវភេទ លុះក្រោយមកមានជនរងគ្រោះឈ្មោះ កាន់ កុសល ភេទប្រុស អាយុ២៤ឆ្នាំ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត (Honda Beat) ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1HN-8376 មកឈប់និយាយតម្លៃជាមួយជនសង្ស័យឈ្មោះ ស្រី អន ហៅពៅ ដើម្បីនាំទៅរួមភេទ បន្តិចក្រោយមកស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជិះម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ (មិនចាំស្លាកលេខ) ប្រដាប់ដោយដាវកែច្នៃ ចំនួន០១ដើម បានជិះឌុបគ្នាមកពីក្រោយ ធ្វើសកម្មភាពកាប់លើជនរងគ្រោះ បណ្ដាលឲ្យរបួសក្បាលពីខាងក្រោយ ចំនួន០១កន្លែង និងកញ្ចឹងកចំនួន០១ កន្លែង ខណៈនោះជនរងគ្រោះបានផ្តួលម៉ូតូចោលរត់គេចខ្លួនតែម្តង បន្ទាប់មកជនសង្ស័យឈ្មោះ ស្រី អន ហៅ ពៅ បានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅ ។ លុះមកដល់វេលាម៉ោង០៩៖០០នាទីព្រឹក ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១នេះ ទើបជនរងគ្រោះឈ្មោះ កាន់ កុសល បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកក្រុមជនសង្ស័យ យកមកដាក់ទោសទណ្ឌតាមច្បាប់ ។

ប្រភពបន្តថា ក្រោយពីទទួលបានពាក្យបណ្ដឹងនេះ និងមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យនោះ កម្លាំងសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ កឹម កល្យាណ អធិការរងទទួលផែនព្រហ្មទណ្ឌ និងនាយផ្នែកព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដឹកនាំដោយរូបលោកផ្ទាល់ជានាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន រហូតវេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ស្រី អន ហៅពៅ និងប្ដីឈ្មោះ ប៉ិល ឡែន ហៅប៉ារ៉ា ហៅនាគ ភេទប្រុស អាយុ៣៧ឆ្នាំ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង០២នាក់ខាងលើ រួចបានឆ្លើយសារភាពថាចំពោះម៉ូតូម៉ាក ប៊ីត ពណ៌ សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1HN-8376 (របស់ជនរងគ្រោះ) ពួកគេបានឲ្យបក្ខពួក០២នាក់ផ្សេងទៀត ឈ្មោះ ខាត់ សុភ័ក្រ្ត ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ ឈឹម ភេទប្រុស អាយុ២៧ឆ្នាំ យកទៅលក់ ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ខាត់ សុភ័ក្រ្ត យកមកធ្វើការសាកសួរបន្ត ចំណែកជនសង្ស័យឈ្មោះ ឈឹម និងបក្ខពួក០៣នាក់ទៀត មិនស្គាល់ឈ្មោះបានរត់គេចខ្លួនបាត់តែម្ដង ។បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ឈ្មោះ ស្រី អន ហៅពៅ ,ឈ្មោះ ប៉ិល ឡែន ហៅប៉ារ៉ា ហៅនាគ និងឈ្មោះ ខាត់ សុភ័ក្រ្ត កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Previous Post

កីឡាករជើងខ្លាំងកម្ពុជាជួរមុខ៣គូរឡើងសងសឹក និងសាកកណ្តាប់ដៃគ្នានាចុងសប្តាហ៍នេះ

Next Post

នគរបាលក្រុងប៉ៃលិន បញ្ចូនជនសង្ស័យ២នាក់ ក្នុងបទល្មើស លួចនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ទៅកាន់ពន្ធនាគារ

Related Posts

ចិត្តបុណ្យណាស់ !ឧកញ៉ា សម្បត្តិ និងលោកជំទាវឧបត្ថម្ភអង្ករ១តោនជូនឯកឧត្តម ស៊ាង ប៊ុនលាង ដើម្បីចូលរួមចំណែកការងារសប្បុរសធម៌
សន្តិសុខសង្គម

ចិត្តបុណ្យណាស់ !ឧកញ៉ា សម្បត្តិ និងលោកជំទាវឧបត្ថម្ភអង្ករ១តោនជូនឯកឧត្តម ស៊ាង ប៊ុនលាង ដើម្បីចូលរួមចំណែកការងារសប្បុរសធម៌

20/05/2022
209
លោកឧកញ៉ា សម្បត្តិ និងឯកឧត្ត ពេជ្រ ស្រស់ ជួបគ្នាដោយភាពស្និតស្នាលហើយស្វែងយល់អំពីរឿងរ៉ាវមួយចំនួនដែលកើតលើ ប្រុញ
សន្តិសុខសង្គម

លោកឧកញ៉ា សម្បត្តិ និងឯកឧត្ត ពេជ្រ ស្រស់ ជួបគ្នាដោយភាពស្និតស្នាលហើយស្វែងយល់អំពីរឿងរ៉ាវមួយចំនួនដែលកើតលើ ប្រុញ

10/05/2022
209
សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន
ព័ត៌មានជាតិ

សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន

10/05/2022
215
នារីម្នាក់មើលថែសត្វក្រពើ ៦ក្បាលនៅក្នុងផ្ទះដូចកូនអញ្ចឹង ថែមទាំងថាសត្វទាំងគឺជាសត្វចិញ្ចឹមដែល…
ព័ត៌មានអន្តរជាតិ

នារីម្នាក់មើលថែសត្វក្រពើ ៦ក្បាលនៅក្នុងផ្ទះដូចកូនអញ្ចឹង ថែមទាំងថាសត្វទាំងគឺជាសត្វចិញ្ចឹមដែល…

09/05/2022
231
មេីលមុខអាចោរ ឆ្កឹះលួចកញ្ចក់រថយន្ដ ត្រូវបាននគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវឃាត់ខ្លួន
សន្តិសុខសង្គម

មេីលមុខអាចោរ ឆ្កឹះលួចកញ្ចក់រថយន្ដ ត្រូវបាននគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវឃាត់ខ្លួន

09/05/2022
211
នគរបាលពាក់ស័ក្តិ៤កន្លះម្នាក់ ជានាយរងការិយាល័យកិច្ចការផ្ទៃក្នុង ក្រសួងមហាផ្ទៃ គ្រាន់តែក្របីចូលស៊ីស្មៅក្នុងដីរបស់ខ្លួន ទាញកាំ.ភ្លើ..ងបា..ញ់ម្ចាស់ក្របីឲ្យរបួសធ្ង..ន់
សន្តិសុខសង្គម

នគរបាលពាក់ស័ក្តិ៤កន្លះម្នាក់ ជានាយរងការិយាល័យកិច្ចការផ្ទៃក្នុង ក្រសួងមហាផ្ទៃ គ្រាន់តែក្របីចូលស៊ីស្មៅក្នុងដីរបស់ខ្លួន ទាញកាំ.ភ្លើ..ងបា..ញ់ម្ចាស់ក្របីឲ្យរបួសធ្ង..ន់

09/05/2022
217
Next Post
នគរបាលក្រុងប៉ៃលិន បញ្ចូនជនសង្ស័យ២នាក់ ក្នុងបទល្មើស លួចនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ទៅកាន់ពន្ធនាគារ

នគរបាលក្រុងប៉ៃលិន បញ្ចូនជនសង្ស័យ២នាក់ ក្នុងបទល្មើស លួចនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ទៅកាន់ពន្ធនាគារ

Archives

  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ពិធីសម្ពោធផ្ទះគំរូ និងបើកលក់ប្លុកថ្មីរបស់បុរី ទីលាង ដង្កោ ហ្រ្គីនផាក ទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយក្លាយជាមុខព្រួញដ៏សំខាន់ សម្រាប់ម្ចាស់អាជីវកម្ម និងការរស់នៅ
  • ចិត្តបុណ្យណាស់ !ឧកញ៉ា សម្បត្តិ និងលោកជំទាវឧបត្ថម្ភអង្ករ១តោនជូនឯកឧត្តម ស៊ាង ប៊ុនលាង ដើម្បីចូលរួមចំណែកការងារសប្បុរសធម៌
  • កំសត់ពេកហើយ ! ទម្រាំមានថ្ងៃនេះប្អូនស្រី មាស នីតា កើតពីគ្រួសារលំបាកខ្លាំង មានម្តាយជាអ្នកបោសសំរាមតាមផ្លូវ
  • លោកឧកញ៉ា សម្បត្តិ និងឯកឧត្ត ពេជ្រ ស្រស់ ជួបគ្នាដោយភាពស្និតស្នាលហើយស្វែងយល់អំពីរឿងរ៉ាវមួយចំនួនដែលកើតលើ ប្រុញ
  • សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (889)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (667)
  • សន្តិសុខសង្គម (2,079)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (117)
  • បច្ចេកវិទ្យា (30)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (345)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.