ខេត្ត បាត់ដំ បង ៖ ស្រ្តីវ័យចំណាស់ម្នាក់ បានស្លាប់ និង សត្វ គោចំនួន ៦ ក្បាលបាន ងាប់ ដោយសារឃាតករ ធម្មជាតិ (រន្ទះបាញ់) នៅ ស្រុក រតនមណ្ឌល ខេត្ត បាត់ដំ បង កាល ពីល្ងាច ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១។
សមត្ថកិច្ចមូលដ្ឋាន បាន ឲ្យ ដឹង ថា កាលពី វេលា ម៉ោង ៤:៤០ នាទី ល្ងាច ថ្ងៃ ទី ០១ ខែ មីនា ឆ្នាំ ២០២១ មាន គ្រោះធម្មជាតិ ១ បាន កើត ឡើង ដោយ អាកាសធាតុ អាប់អួ រ បង្ក ជា ផ្លេកបន្ទោរ ទើប បង្ក ជា រន្ទះបាញ់ ធ្វើ ឲ្យ មនុស្ស ម្នាក់ និង សត្វ គោ ចំនួន ៦ ក្បាល បាន ស្លាប់ ខណៈ ដែល រន្ទះបាញ់ បាន កើតឡើង ផ្ទួនៗ ចំនួន ២ លើក ។
សមត្ថកិច្ច បន្ត ថា លើក ទី ១ ភូមិ ពេជ្រ សង្វា ស្លាប់ មនុស្ស ម្នាក់ ឈ្មោះ ឃុន សុខុម អាយុ ៦៩ ឆ្នាំ ភេទ ស្រី លើក ទី ២ នៅ ភូមិ អណើកដប់ មួយ ងាប់ សត្វ គោ ៦ ក្បាល ម្ចាស់ ឈ្មោះ ហ៊ឹ ម ចាន់ថន រស់ នូវ ភូមិ បឹង អំ ពិល ឃុំ ស្តៅ ខ ណៈ ដែល យក គោ មក ឃ្វាល នៅ ចំណុច កើតហេតុ ខាងលើ ៕