• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Tuesday, January 31, 2023
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

រៀបគម្រោងជម្រិតប្លន់ថៅកែ តែថៅកែដឹងមុន ប្ដឹងកម្លាំងPM សម្ងំចាំក្នុងផ្ទះ , ក្រុមជនសង្ស័យមកធ្វើសកម្មភាព ក៏បាញ់តដៃគ្នា ស្លាប់ជនសង្ស័យ៤នាក់

by Pich News
01/03/2021
in ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
0
រៀបគម្រោងជម្រិតប្លន់ថៅកែ តែថៅកែដឹងមុន ប្ដឹងកម្លាំងPM សម្ងំចាំក្នុងផ្ទះ , ក្រុមជនសង្ស័យមកធ្វើសកម្មភាព ក៏បាញ់តដៃគ្នា ស្លាប់ជនសង្ស័យ៤នាក់
52
SHARES
247
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច បង្ក្រាបនិងការពារខ្លួន ដោយបាញ់តបតរហូតជនសង្ស័យទាំង៤នាក់ បានស្លាប់ជាបន្តបន្ទាប់ នៅក្នុងភូមិគ្រិះមួយកន្លែង ស្ថិតនៅបុរីអង្គរភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ខណៈជនសង្ស័យ ចូលធ្វើសកម្មភាពជាក់ស្ដែង ។

ប្រភពព័ត៌មានបឋមបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ក្នុងនោះមានម្នាក់ជាអតីតតៃកុងឡាន ហើយជាអ្នកការពារថៅកែផ្ទាល់ បានរៀបគម្រោងជាមួយបក្ខពួក ដោយប៉ងចាប់ជម្រិតយកប្រាក់១លានដុល្លារ បើមិនបានពួកគេនឹងសម្លាប់ថៅកែ និងប្រពន្ធថៅកែ និងអ្នកបម្រើទាំងអស់ក្នុងភូមិគ្រឹះនោះ ។

តាមរយៈឱ្យតម្រុយ និងថៅកែបានដឹងពីផែនការមុន ក៏បានប្ដឹងទៅកម្លាំងសមត្ថកិច្ច ករងរាជអាវុធហត្ថរាជធានីភ្នំពេញ មុនពេលពួក ជនសង្ស័យមកធ្វើសកម្មភាព ៣ទៅ៤ថ្ងៃមុន ដោយកម្លាំងពួនសម្ងំ នៅក្នុងភូមិគ្រឹះម្ចាស់រងគ្រោះ រួចជាស្រេច រង់ចាំក្រុមជនសង្ស័យមកធ្វើសកម្មភាពជាក់ស្ដែង ។ ថៅកែដែលជាជនរងគ្រោះមាន ឈ្មោះ ម៉ៅ ហួរ អាយុ ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គីសនី ខេត្តកំពង់ចាម និងជាពាណិជ្ជករមួយរូប ដែលមានទ្រព្យស្ដុកស្ដម្ភ ជំនួញ ដេញថ្លៃផ្គត់ផ្គង់ អគ្គីសនីនៅតាមបណ្ដាខេត្តមួយចំនួន ។

ដូចតាមការគ្រោងទុក របស់ក្រុមជនសង្ស័យ ពួកគេមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើង៣ដើម (AK47 ១ដើមនិងកាំភ្លើងខ្លី២ដើម ) បានជិះរថយន្តមួយគ្រឿង ចូលមកភូមិគ្រឹះរបស់ជនរងគ្រោះ ។ ដោយសារជនសង្ស័យជាតៃកុងឡាន ជនរងគ្រោះ បានស្គាល់លេខផ្ទះ លេខផ្លូវ ទើបសន្តិសុខបុរី ដែលមិនបានដឹងរឿងសោះ អោយចូលមក ។ ខណៈចូលមក ដល់ផ្ទះជនរងគ្រោះ ពួកគេក៏ធ្វើសកម្មភាព ផ្លោះរបងចូលជាបន្តបន្ទាប់ និងបាញ់តបតជាមួយសមត្ថកិច្ច ហើយសមត្ថកិច្ច បានប្រើប្រាស់សិទ្ធការពារខ្លួន បណ្ដាលឱ្យជនសង្ស័យទាំងស្លាប់ទាំងអស់ ។

លោកឧត្ដមសេនីយឯក រ័ត្ន ស្រ៊ាង បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាប ករណីនេះ ដោយឧក្រិដ្ឋជន០៤នាក់ បានរៀបផែនការ ជម្រិតយកប្រាក់១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងកូនឈ្នួល០២នាក់ ជាក្រោយ។ ក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុម ឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។

ចំពោះព័ត៌មានលម្អិត អង្គភាពយើងខ្ញុំនឹងផ្សាយជូន នៅពេលសមត្ថកិច្ចផ្ដល់នូវព័ត៌មាន នៃការបញ្ចប់ប្រតិបត្តិការ ៕

Previous Post

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរដែលចូលប្លន់និងជម្រិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ!

Next Post

ក្រុមបាតុករភូមា នៅតែបន្ដបាតុកម្ម បើទោះបីមានការបង្រ្កាបពីក្រុមរដ្ឋប្រហារ

Related Posts

ព័ត៌មានជាតិ

14/12/2022
284
ព័ត៌មានជាតិ

សូមចូលរួម អបអរសាទរ យ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកឧកញ៉ា ចាន់ សុឃាំង

24/11/2022
213
សហគ្រិនមួយក្រុមគ្រោងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍មួយជួយដល់អ្នកដែលចង់បង្កើតអាជីវកម្មថ្មីៗនៅកម្ពុជា
ព័ត៌មានជាតិ

សហគ្រិនមួយក្រុមគ្រោងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍មួយជួយដល់អ្នកដែលចង់បង្កើតអាជីវកម្មថ្មីៗនៅកម្ពុជា

06/10/2022
211
ធ្វើជាថៅកែនៅផ្ទះរបស់ខ្លួន ជម្រើសដំបូងនៃការវិនិយោគ គឺនៅជាសហគមន៍ រស់នៅផងរកលុយផងបានក្នុងពេលតែមួយនៅពេលដែលមាន “ហាង” មួយនៅចំទីតាំងល្អ !  ហេតុ​អ្វី​បាន​ជា​ ​និយាយ​ថា​ជ្រើសហាងនៅ​សហគមន៍​គឺ​ជា​កន្លែងដែលមាន​តម្លៃមិនចេះរីងស្ងួត?
ព័ត៌មានជាតិ

ធ្វើជាថៅកែនៅផ្ទះរបស់ខ្លួន ជម្រើសដំបូងនៃការវិនិយោគ គឺនៅជាសហគមន៍ រស់នៅផងរកលុយផងបានក្នុងពេលតែមួយនៅពេលដែលមាន “ហាង” មួយនៅចំទីតាំងល្អ ! ហេតុ​អ្វី​បាន​ជា​ ​និយាយ​ថា​ជ្រើសហាងនៅ​សហគមន៍​គឺ​ជា​កន្លែងដែលមាន​តម្លៃមិនចេះរីងស្ងួត?

27/08/2022
249
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាលដើម្បីប្រទេសជាតិ និងប្រកាសបដិសេធជុំវិញការចោទប្រកាន់ថា «កាប់ឈើលក់ លាងលុយ និងមានអ្នកនៅពីក្រោយ»
ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាលដើម្បីប្រទេសជាតិ និងប្រកាសបដិសេធជុំវិញការចោទប្រកាន់ថា «កាប់ឈើលក់ លាងលុយ និងមានអ្នកនៅពីក្រោយ»

18/08/2022
222
នៅថៃ និងម៉ាឡេស៊ី បងប្អូនខ្មែរយើងនាំគ្នាបង្ហោះវីដេអូ អំពាវនាវប្រជាពលរដ្ឋនៅកម្ពុជាអញ្ជើញទៅបោះឆ្នោតឃុំសង្កាត់ ថ្ងៃ០៥ មិថុនានេះ ជូនគណបក្សប្រជាជនកម្ពុជា កុំបីខានដើម្បីបន្តការអភិវឌ្
ព័ត៌មានជាតិ

នៅថៃ និងម៉ាឡេស៊ី បងប្អូនខ្មែរយើងនាំគ្នាបង្ហោះវីដេអូ អំពាវនាវប្រជាពលរដ្ឋនៅកម្ពុជាអញ្ជើញទៅបោះឆ្នោតឃុំសង្កាត់ ថ្ងៃ០៥ មិថុនានេះ ជូនគណបក្សប្រជាជនកម្ពុជា កុំបីខានដើម្បីបន្តការអភិវឌ្

02/06/2022
219
Next Post
ក្រុមបាតុករភូមា នៅតែបន្ដបាតុកម្ម បើទោះបីមានការបង្រ្កាបពីក្រុមរដ្ឋប្រហារ

ក្រុមបាតុករភូមា នៅតែបន្ដបាតុកម្ម បើទោះបីមានការបង្រ្កាបពីក្រុមរដ្ឋប្រហារ

Archives

  • December 2022
  • November 2022
  • October 2022
  • September 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ
  • (no title)
  • សូមចូលរួម អបអរសាទរ យ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកឧកញ៉ា ចាន់ សុឃាំង
  • កំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣ បានបង្ហាញវត្តមានរបស់ខ្លួនជាផ្លូវការនៅក្នុងទីផ្សារកម្ពុជា
  • MARRIOTT BONVOY ប្រារព្ធពិធីបើកសម្ពោធ បបរប៊ូហ្វេបែបថ្មី ​នៅសណ្ឋាគារ COURTYARD BY MARRIOTT PHNOM PENH

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (898)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (672)
  • សន្តិសុខសង្គម (2,092)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (117)
  • បច្ចេកវិទ្យា (32)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (358)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.