តាមរយៈការបង្ហោះសារជាច្រើនរបស់ញាច់ញាតិនារីដ៏ស្រស់សោភាម្នាក់ បានធ្វើអោយមហាជនមានការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់រូបនាង ដោយនាងបានគិតខ្លីបញ្ចប់ជីវិតខ្លួនឯង ទាំងក្មេងខ្ចី ដោយមិនខ្វល់ពីអ្នកនៅរស់ថាសោកស្ដាយនាងកម្រិតណានោះទេ មើលឃើញទិដ្ឋភាពដ៏សោកសង្រេងនេះហើយពិតជាអាលោះអាល័យនាងខ្លាំងណាស់។
ក្នុងនោះសាច់ញាតិរបស់នារីដ៏ស្រស់ស្អាតខាងលើបានបង្ហោះសារលើគណនីហ្វេបុករបស់ពួកគាត់ដោយរៀបរាប់ថា « Micky ម៉េចបានក្មួយគិ តខ្លី ចឹងហាអុីលឺហើយមិនជឿសោះក្មួយមិនគិតដល់គ្រួសារនិងមនុស្សក្មួយស្រលាញ់ចឹងហាសអុីសោកស្ដាយណាស់ក្មួយប្រុសអុីវាខូចចិត្តណាស់អុីសោកស្ដាយមិនបានទៅភ្ជាប់ពាក្យក្មួយហើយ។។
តែអុីថាចាំទៅថ្ងៃក្មួយទាង2រៀបការហេតុអីក្មួយគិតខ្លីបែបនិងចុះក្មួយប្រាប់អុីថាក្មួយនិងរៀបការអោយបានហើយក្មួយអោយអុីត្រៀមឈុតដូចគ្នាចុះហេតុអីបែបនិងHOUR អុីសោកស្ដាយផងក្មួយប្រុសមានជាតិក្រោយកុំអោយក្មួយទាំង2ត្រូវបែកបាក់គ្នាបែបនិងទៅអោយបានសុខណាក្មួយ »។
គ្រួសារខ្ញុំមានទុក្ខជាទំងន់ ដោយកូនស្រីពៅរបស់ខ្ញុំទទួលមរណៈភាពនៅយប់ថ្ងៃទី 26ខែកុម្ភៈ។ សូមជំរាបជូនញាតិមិត្ត កម្មវិធីបុណ្យនិងធ្វើនៅផ្ទះរបស់យើងខ្ញុំ 27 28 ខែកុម្ភៈនេះ។» «ពេលនេះខ្ញុំបានបាត់បង់មនុស្សដែរខ្ញុំស្រលាញ់ហើយ បាត់រហូត»។
សូមបញ្ជាក់ថាសម្រាប់ មូលហេតុដែលបណ្ដាលអោយនារីដ៏ស្រស់ស្អាតខាងលើគិតខ្លីយើងមិនទាន់ដឹងប្រភពច្បាស់លាស់នៅឡើយទេ ដោយសារតែសាច់ញាតិក៏ដូចជាមិត្តភក្ដ័របស់នាងដែលបង្ហោះអំពីដំណឹងនៃការទទួលមរណៈភាពរបស់នាង មិនទាន់មាននរណាបញ្ជាក់ប្រាប់ពីមូលហេតុនៅឡើយទេ។គ្រាន់តែមានអ្នកខ្លះចូលទៅបញ្ចេញមតិថានាងមានជម្ងឺបាក់ទឹកចិត្ត depression។