ភ្នំពេញ ៖ បើតាម ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា មាន ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ ពីអ្នកភូមិ ប្រទះឃើញ សព យុវជនម្នាក់បានបញ្ចប់ជីវិត ខ្លួនឯងនៅ លើដើម ប្រេងខ្យល់ ១ ដើមក្នុងដីវាល មួយកន្លែង ស្ថិតនៅ ក្បែរវត្ត ឫស្សី សាញ់ក្នុងភូមិប្រកា សង្កាត់ ព្រៃស រួចក៏រាយការណ៍ជូន ដល់ទៅអាជ្ញាធរសមត្ថកិច្ច ចុះទៅពិនិត្យ ជាក់ស្តែងកាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ ។
ប្រភពនៅកន្លែងកើតហេតុបានបន្ដទៀតថា ហើយពុំទាន់ ដឹង ថាយុវជន រូប នោះមាន វិបត្តិអ្វីនៅឡើយ ទេមិនតែ ប៉ុណ្ណោះក៏ ពុំទាន់ដឹងថាតើ ជាករណីបញ្ចប់ជីវិតខ្លួនឯង ឬអ្វី ឱ្យ ពិតប្រាកដនៅឡើយ? ខណៈកំពុងរង់ចាំការពិនិត្យ កោសល្យវិច័យ ពីសំណាក់កម្លាំង នគរបាលជំនាញសិន ។ យុវជនដែលសង្ស័យ ជាជំហានដំបូងថាបញ្ចប់ជីវិត ខ្លួនឯង ខាងលើនេះពុំទាន់ត្រូវបានស្គាល់ អត្តសញ្ញាណ នៅឡើយ ទេ។
បើតាមការប៉ាន់ស្មានមាន អាយុជាង ២០ ឆ្នាំ ប៉ុណ្ណោះ ពាក់ អាវយឺត ពណ៌ខៀវ ស្លៀកខោខូវ ប៊យ ជើងវែង ពណ៌ខ្មៅហើយយុវជន រូបនេះបានយក ខ្សែក្រណាត់មក ចងភ្ជាប់ . ក . ជាមួយនឹងដើម ប្រេងខ្យល់ផុតជើង ពីដីដែលមាន កម្ពស់ ប្រមាណ កន្លះម៉ែត្រ តែប៉ុណ្ណោះ ។
តាមប្រភព ព័ត៌មានបាន ឲ្យដឹងថា នៅមុនពេលមានការ ភ្ញាក់ផ្អើលកើតឡើង អ្នកភូមិ បានធ្វើដំណើរឆ្លងកាត់ត្រង់ ចំណុច ដីវាលខាងលើនោះ ក៏ស្រាប់តែមានការ តក់ស្លុត និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង តែម្តង បន្ទាប់ពីបានប្រទះឃើញ សាកសពយុវជន ខាងលើបញ្ចប់ជីវិត ខ្លួននៅលើដើម ប្រេង ខ្យល់នោះ ។
បន្ទាប់មក ក៏បានរាយការណ៍ជូនដល់ ទៅ អាជ្ញាធរ និង សមត្ថកិច្ច ចុះទៅពិនិត្យ ជាក់ស្តែង ខណៈពេល នោះ ក៏មាន មនុស្សម្នាក់ទៅ ចោមរោមមើលយ៉ាងច្រើនផងដែរ ប៉ុន្តែពុំ មាន នរណាម្នាក់បាន ស្គាល់អត្តសញ្ញាណយុវជន រូបនេះ ឡើយ ។
ដោយឡែក អ្នកភូមិម្នាក់ ទៀតបាននិយាយ ថានៅវេលា ថ្ងៃ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ គាត់បានឃើញមនុស្ស ប្រុសម្នាក់ ដែលសង្ស័យថា ជាយុវជនខាងលើបាន ដើរចូលទៅក្នុង ព្រៃ ត្រង់ចំណុច កើតហេតុនោះ ប៉ុន្តែគាត់ពុំបានចាប់អារម្មណ៍ថាមានរឿង អ្វីកើតឡើងឡើយ ។ លុះដល់វេលា ព្រឹក ថ្ងៃកើតហេតុ នេះក៏ស្រាប់តែមាន អ្នកប្រទះឃើញ សាកសពយុវជន ខាងលើបាត់បង់ជីវិត បែបនេះតែម្តង ហើយ គេសង្ស័យ ថាយុវជន រូបនេះជាអ្នកមក ពីឆ្ងាយ ឬ អ្នក រស់នៅឯខេត្ត ផ្សេង ហើយទើបតែមក ស្នាក់នៅ តំបន់នោះ បានជាគ្មាន អ្នកណាស្គាល់ អត់អត្តសញ្ញាណ បែបនេះ៕